Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

អ្នកខ្លាំងប្រចាំរាត្រី ក្រឡាប់បះជើងទ្រមេឃ

រាជធានីភ្នំពេញ៖ អ្នកខ្លាំងប្រចាំរាត្រី ក្រឡាប់បះជើងទ្រមេឃ។ នៅវេលាម៉ោង 3.15នាទីយប់ នៅលើផ្លូវ592 ក្នុង សង្កាត់ បឹងកក់2 ខណ្ឌទួលគោក មានករណីគ្រោះ...

រាជធានីភ្នំពេញ៖ អ្នកខ្លាំងប្រចាំរាត្រី ក្រឡាប់បះជើងទ្រមេឃ។ នៅវេលាម៉ោង 3.15នាទីយប់ នៅលើផ្លូវ592 ក្នុង សង្កាត់ បឹងកក់2 ខណ្ឌទួលគោក មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្ករ ឡើង ដោយ រថយន្ត RAV4 ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ2S.8190 បើកបរដោយជនជាតិចិន ស្រវឹងធ្លាក់ ភ្នែក ទៅបុកដើមឈើ បណ្តាលអោយមាន អ្នករងរបួសធ្ងន់01នាក់ របួសស្រាល01នាក់។ តាមសាក្សីនៅកន្លែងកើតហេតុ បានអោយដឹងថា..គេបានឃើញរថយន្តRAV4នេះ បើកបរលឿន ដូចរថយន្តប្រណាំង ពីទិសខាងកើត ឆ្ពោះទៅទិសខាងលិច លុះមកដល់កែងផ្លូវ592 ជិតសាលា Zaman ក៍ជ្រុលរេចង្កូតទៅបុកដើមឈើ និងបង្គោលដែក នៅខាងឆ្វេងដៃ ពេញទំហឹង បណ្តាល អោយរថយន្តក្រឡាប់ផ្ងារជើងទ្រមេឃតែម្តង.។ ក្នុងហេតុការណ៌នេះក៍មានជនជាតិចិនម្នាក់ រងរបួសធ្ងន់. ម្នាក់ទៀតរបួសស្រាល.. ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានមកដល់ បាន បញ្ជូនជនរងគ្រោះ ទៅមន្ទីរពេទ្យដើម្បីសង្រ្គោះ ចំណែករថយន្តត្រូវបានស្ទូចយកទៅរក្សាទុក នៅការិយាល័យ ប៉ូលីសចរាចរណ៌ផ្លូវគោក. ដើម្បីដោះស្រាយតាមច្បាប់...៕
Sponsor