Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

ចាញ់បោកជនជាតិចិន នាំទៅធ្វើការក្រៅប្រទេស

រាជធានីភ្នំពេញ៖ ចាញ់បោកជនជាតិចិន នាំទៅធ្វើការក្រៅប្រទេស..។ កាលពីរាត្រីថ្ងៃទី29.7.2015 ឆ្លងចូលថ្ងៃទី30.7.2015 មានការភ្ញាក់ផ្អើលមួយ កើតឡើងនៅឯព...

រាជធានីភ្នំពេញ៖ ចាញ់បោកជនជាតិចិន នាំទៅធ្វើការក្រៅប្រទេស..។ កាលពីរាត្រីថ្ងៃទី29.7.2015 ឆ្លងចូលថ្ងៃទី30.7.2015 មានការភ្ញាក់ផ្អើលមួយ កើតឡើងនៅឯព្រលានយន្តហោះ អន្តរជាតិភ្នំពេញ មានមនុស្សចំនួន18នាក់ បានឆោឡោបន្ទាប់ពីបានដឹងថា ចាញ់បោកពួកចិន ដែលបានសន្យាថា នាំទៅរកការងារធ្វើនៅប្រទេសចិន.។ បើតាមបុរសទាំង18នាក់ បានប្រាប់អោយដឹងថា៖ ពួកគាត់ ដែលរស់នៅខេត្តស្វាយរៀង. ព្រៃវែង. កណ្តាល. ភ្នំពេញ. បានត្រូវជនជាតិចិនទាំងនោះ ប្រាប់ថា. នឹងនាំទៅរកការងារធ្វើនៅប្រទេសចិន ធ្វើជាកម្មកររោងចក្រកាត់ដេរ បានប្រាក់ខែច្រើន ដោយភាគី ចិន ចេញសោហ៊ុយធ្វើលិខិតឆ្លងដែន និងសំបុត្រយន្តហោះអោយមុន រួចចាំទូទាត់គ្នា.. លុះដល់ ថ្ងៃណាត់ ចេញដំណើរ ក៍បានមកជួបជុំគ្នា នៅព្រលានយន្តហោះភ្នំពេញ ហើយដល់ ពេល ឆែក លិខិតឆ្លងដែន មន្ត្រីច្រកទ្វារសួរថា ទៅចិនធ្វើអ្វី.? ទាំង18នាក់ឆ្លើយថា ទៅធ្វើការ នៅចិន..! មន្រ្តីប៉ូលីសច្រកទ្វារបានប្រាប់ថា. ខុសហើយ នៅក្នុងលិខិតឆ្លងដែន គេដាក់ថា ទៅធ្វើ ទេសចរណ៍. គ្រាន់តែលឺពាក្យនេះ ភាពភ្ញាក់ផ្អើលបានកើតឡើង ហើយក៍មានអន្តរាគមន៍ ពីប៉ូលីស ច្រកទ្វារ ព្រលាន ធ្វើការឃាត់ខ្លួនជនជាតិចិនបានម្នាក់.។ ពេលនេះទាំងជនជាតិចិន ទាំងអ្នកដែល ត្រូវគេ បោកប្រាស់ បាននឹងកំពុងដោះស្រាយគ្នា នៅមន្ទីរប្រឆាំងការជួញដូរមនុស្ស រីឯជនជាតិចិន ត្រូវ បានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់.។ សូមជំរាបជូន សាធារណ ជន មេត្តាប្រុងប្រយ័ត្ត ចំពោះគ្រប់រួបភាព នៃការនាំមនុស្ស ទៅធ្វើការនៅក្រៅប្រទេស ជៀសវាងការ ចាញ់ បោក ជនខិលខូចបោកប្រាស់ យកទៅលក់ជួញដូរ លើកម្លាំងពលកម្មរបស់ ប្រជាពលរដ្ឋយើង ..៕
Sponsor