Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

រថយន្តទំនើបឆេះនៅបូរី កាមកូស៊ីធីឡើងខ្ទេច(មានវីដេអូនៅខាងក្រោម)

រាជធានីភ្នំពេញ៖ រថយន្តទំនើបឆេះនៅបូរី Camko city. ។ មានការភ្ញាក់ផ្អើលមួយបានកើតឡើង កាលពីរាត្រីថ្ងៃទី30.7.2015 វេលាម៉ោង11.15នាទី នៅក្នុងបូរី Ca...

រាជធានីភ្នំពេញ៖ រថយន្តទំនើបឆេះនៅបូរី Camko city. ។ មានការភ្ញាក់ផ្អើលមួយបានកើតឡើង កាលពីរាត្រីថ្ងៃទី30.7.2015 វេលាម៉ោង11.15នាទី នៅក្នុងបូរី Camko city ដោយរថយន្តម៉ាក Jeep Shahara ពណ៌ទឹកប្រាក់ (គ្មានផ្លាកលេខ) បានឆាបឆេះក្នុងពេល កំពុងបើកបរ បណ្តាលអោយ មាន ការ ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នៅជិតនោះចេញមកមើលព្រោងព្រាត. ។ តាមប្រភពសន្តិសុខ ដែលយាមនៅទីនោះ បានអោយដឹងថា : មុនពេលកើតហេតុ រថយន្តJeepនេះ បានបើកចូលទៅក្នុង បូរី រួចក៍ត្រឡប់មកវិញ ឈប់នៅប្រមាណ50ម៉ែត្រ ពីបារាសច្រកចេញ បានប្រហែលជា10នាទី ក៍ ស្រាប់តែឃើញហុយផ្សែង ជាមួយអណ្តាតភ្លើង ចេញពីរថយន្តផ្នែកខាងមុខ រីឯម្ចាស់រថយន្តបាន បើកទ្វាររត់ចេញ ឃើញដូចនេះ ក្រុមសន្តិសុខបានសុំ អន្តរាគមន៍ពីរថយន្តពន្លត់អគ្គីភ័យ មកជួយ ពន្លត់. ក្រោយពេលរថយន្តពន្លត់អគ្គីភ័យមកដល់ រថយន្តJeepបានឆេះស្ទើរទាំងស្រុងទៅហើយ. ។ ដោយមិនមានពត៌មានច្បាស់លាស់ ពីមូលហេតុដែលបណ្តាល អោយកើតមានការឆេះ ព្រោះម្ចាស់ គេចខ្លួនបាត់. សមត្ថកិច្ចបានស្ទូចយក រថយន្តទៅរក្សាទុក នៅស្នងការនគរបាលក្រុង ដើម្បីចាត់និតិ វិធីបន្តរទៀត។ តាមការសន្និដ្ឋានជំហានដំបូងថា. អាចបណ្តាលមកពីការឆ្លង ប្រព័ន្ធខ្សែភ្លើងក្នុង រថយន្ត.៕ 
Sponsor