Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

រថយន្តStarex ត្របាក់ អាសង់សេ125 ជាប់ពីក្រោម

រាជធានីភ្នំពេញ៖ រថយន្តStarex ត្របាក់ អាសង់សេ125 ជាប់ពីក្រោម.។ ករណីគ្រោះថ្នាក់ ចរាចរណ៍ នេះ បានកើតឡើង នៅលើមហាវិថីសហព័ន្ធរុស្សី កាលពីវេលាម៉ោង11...

រាជធានីភ្នំពេញ៖ រថយន្តStarex ត្របាក់ អាសង់សេ125 ជាប់ពីក្រោម.។ ករណីគ្រោះថ្នាក់ ចរាចរណ៍ នេះ បានកើតឡើង នៅលើមហាវិថីសហព័ន្ធរុស្សី កាលពីវេលាម៉ោង11.20នាទីយប់ ត្រង់ផ្លូវបត់ ចូលផ្សារ រតនាផ្លាហ្សា ខាងកើតភ្លើង បញ្ជាចរាចរណ៍ផ្សារដីហុយ ប្រមាណ100 ម៉ែត្រ រថយន្តStarex ពណ៌ក្រម៉ៅ ពាក់ផ្លាកលេខ ភ្នំពេញ2J.5126 រីឯម៉ូតូសេ125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពត1C.7057..។ មុនពេលកើតហេតុ យានយន្តទាំងពីរ បើកបរលើផ្លូវសហព័ន្ធរុស្សីដូចគ្នា ដោយរថយន្តបើកបរ ពី ទិសខាងកើតទៅលិច ចំណែកម៉ូតូបើកបរ ពីទិសខាងលិចទៅកើត លុះមកដល់ចំណុចកើតហេតុ រថយន្តបានបត់ឆ្វេងចូលផ្លូវ ផ្សារ រតនាផ្លាហ្សា បណ្តាលឲ្យបុកជាមួយម៉ូតូចំពីមុខតែម្តង. ធ្វើឲ្យអ្នក ជិះម៉ូតូ រងរបួសស្រាលម្នាក់.។ ក្រោយពេលកើតហេតុ មន្រ្តីប៉ូលីសចរាចរណ៌ បានមកដល់ ដើម្បី វាស់វែងនិងធ្វើកំណត់ហេតុ ប៉ុន្តែភាគីខាងរថយន្ត សុំចចារបញ្ចប់បញ្ហា ជាមួយម្ចាស់ម៉ូតូ នៅនឹង កន្លែងតែម្តង..៕
Sponsor