Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

សាកកម្លាំងគ្នា ម្ខាងរត់បាត់ ម្ខាងនៅមួយកន្លែង

រាជធានីភ្នំពេញ៖សាកកម្លាំងគ្នា ម្ខាងរត់បាត់ ម្ខាងនៅមួយកន្លែង..។ ករណីនេះកើតឡើងកាលពីវេលាម៉ោង 11.50នាទីយប់ នៅត្រង់ភ្លើងសញ្ញាចរាចរណ៍ សន្ធរម៉ុក រវ...

រាជធានីភ្នំពេញ៖សាកកម្លាំងគ្នា ម្ខាងរត់បាត់ ម្ខាងនៅមួយកន្លែង..។ ករណីនេះកើតឡើងកាលពីវេលាម៉ោង 11.50នាទីយប់ នៅត្រង់ភ្លើងសញ្ញាចរាចរណ៍ សន្ធរម៉ុក រវាងរថយន្តLexus RX300 ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2N.5631 ជាមួយរថយន្ត Land Cruiser Prado ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2K.5055 បណ្តាលអោយរថយន្តLexus ដាច់កង់ខាងក្រោយ នៅនឹងកន្លែង.. បើតាមអ្នកបានឃើញហេតុការណ៍ បានអោយដឹងថា: គេបានឃើញរថយន្ត Lexus បើកមកពីទិសខាងលិច ទៅទិសខាងកើត តាមបណ្តោយផ្លូវកម្ពុជាក្រោម ចំណែករថយន្ត Prado បើកបរលើផ្លូវម៉ៅសេទុង ក្នុងទិសដៅពីត្បូងទៅជើង. ប្រភពបានអោយដឹងបន្ថែមថា ដោយរថយន្តទាំងពីរ បើកបរក្នុងល្បឿនលឿនដូចគ្នា ពេលមកដល់ចំណុចប្រសព្វ រថយន្តPradoបានបើកបុក រថយន្តLexusចំកង់ក្រោយខាងស្តាំ ពេញទំហឹង បណ្តាលអោយវិលពីរជុំ ហើយដាច់កង់ក្រោយ នៅនឹងកន្លែង រីឯរថយន្តPrado ក្រោយពីបង្ករហេតុ បានបើករត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកផ្លាកលេខ នៅនឹងកន្លែង ក្នុងហេតុការណ៍នេះ ពុំមានអ្នករងរបួសឡើយ. ក្រោយពេលកើតហេតុ រថយន្តរងគ្រោះត្រូវបាន មន្រ្តីជំនាញស្ទូចយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ហើយអោយម្ចាស់រថយន្តរងគ្រោះ ដាក់ពាក្យបណ្តឹងដើម្បីស្រាវជ្រាវ ដោះស្រាយតាមផ្លូវច្បាប់..៕
Sponsor