Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

ផ្ទុះសេខ្សែភ្លើងបណ្តាលអោយឆេះផ្ទះនៅផ្លូវកម្ពុជាក្រោម

រាជធានីភ្នំពេញ៖នៅវេលាម៉ោង5.10នាទី ល្ងាចថ្ងៃទី17.8.2015 អគ្គីភ័យមួយ បានកើតឡើងនៅផ្ទះ លេខ956 e3 មានយីហោ តោពីរ លក់បរិក្ខាអេឡិចត្រូនិច នៅផ្លូវកម្...

រាជធានីភ្នំពេញ៖នៅវេលាម៉ោង5.10នាទី ល្ងាចថ្ងៃទី17.8.2015 អគ្គីភ័យមួយ បានកើតឡើងនៅផ្ទះ លេខ956 e3 មានយីហោ តោពីរ លក់បរិក្ខាអេឡិចត្រូនិច នៅផ្លូវកម្ពុជាក្រោម ខាងកើតស្ពានអាកាស 7មករា ប្រហែល200ម៉ែត្រ បណ្តាលអោយមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងអ្នកដំណើរ ឈប់មើលព្រោងព្រាត.. តាមប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា : នៅអំឡុងម៉ោងពេល ខាងលើ ស្រាប់តែមានការភ្ញាក់ផ្អើលឡើង ដោយអ្នកជិតខាងបានឃើញ ផ្សែងហុយចេញពី ជាន់ទីបី នៃផ្ទះលេខ956 ទើបម្ចាស់ផ្ទះក៍ប្រញ៉ាប់ ទៅមើលហើយនិងទូរស័ព្ទ សុំអន្តរាគមន៍ពីរថយន្ត ពន្លត់អគ្គីភ័យ.. ភ្លាមៗនោះដែរកងកម្លាំងនិងអាជ្ញាធរ បានមកដល់ ដែលដឹកនាំដោយលោក ប៉ាង លីដា អភិបាលរងខណ្ឌទួលគោក រួមជាមួយរថយន្ត ពន្លត់អគ្គីភ័យ០១គ្រឿង បានធ្វើការបាញ់ពន្លត់់ ក្រោមការគាំទ្រពីរថយន្ត ពន្លត់អគ្គីភ័យ02គ្រឿងបន្ថែមទៀត របស់ស្នងការនគរបាលរាជ ធានីភ្នំ ពេញ.. ការអន្តរាគមន៍ ប្រើពេលប្រមាណ30នាទី អគ្គីភ័យត្រូវបានរលត់ទាំងស្រុង ដោយប្រើប្រាស់ ទឹក អស់ចំនួន02រថយន្ត ក្នុងហេតុការណ៍នេះ ពុំមានអ្នករងរបួសទេ រីឯសំភារះក្នុងផ្ទះរងការខូចខាត ប្រហែល30ទៅ40ភាគរយ បើតាមការផ្តល់ពត៌មាន ពីមន្រ្តីជំនាញ អគ្គីភ័យនេះ បណ្តាលមកពីឆ្លង ចរន្តអគ្គីសនី..៕
Sponsor