Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

អគ្គីភ័យឆេះរោងចក្រ សុីងហាយហ្វុង(មានVideo)

រាជធានីភ្នំពេញ៖អគ្គីភ័យឆេះរោងចក្រ សុីងហាយហ្វុង..។ ល្ងាចថ្ងៃទី24.8.2015 វេលាម៉ោង6.45 នាទី អគ្គីភ័យមួយ បានឆេះរោងចក្រកាត់ដេរ សុីងហាយហ្វុង ដែលស្...

រាជធានីភ្នំពេញ៖អគ្គីភ័យឆេះរោងចក្រ សុីងហាយហ្វុង..។ ល្ងាចថ្ងៃទី24.8.2015 វេលាម៉ោង6.45 នាទី អគ្គីភ័យមួយ បានឆេះរោងចក្រកាត់ដេរ សុីងហាយហ្វុង ដែលស្ថិតនៅភូមិរោងចក្រ សង្កាត់ភ្នំពេញ ថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បណ្តាលអោយមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ ដែលមាន លំនៅដ្ឋានជិតនោះ. ភ្លាមៗនោះដែររថយន្ត ពន្លត់អគ្គភ័យមួយគ្រឿង របស់ខណ្ឌសែនសុខ បាន ចេញអន្តរាគមន៍ ហើយជាបន្តរបន្ទាប់ រថយន្តអគ្គីភ័យ របស់អង្គភាពពន្លត់អគ្គីភ័យ ស្នងការ នគរ បាលក្រុង និង កងរាជអាវុធហត្ថ បានមកដល់ ហើយបានប្រត្តិបត្តិការ បាញ់ទឹកពន្លត់ និងបាញ់ទឹក ការពារ ដើម្បីទប់ស្កាត់ការឆ្លង ប៉ះពាល់ដល់លំនៅដ្ឋាន របស់ប្រជាពលរដ្ឋ. ។ តាមការអោយដឹង ពីអ្នកស្នាក់នៅ ក្នុងរោងចក្រ បានអោយដឹងថា. គាត់មិនបានដឹងថា អគ្គីភ័យនេះវាកើតឡើងពីមូលហេតុអ្វីទេ ព្រោះនៅពេលមានការភ្ញាក់ផ្អើល គឺអគ្គីភ័យបានឆេះ ស្ទើរពេញរោងចក្រទៅហើយ ទើបពួកគាត់ទូរស័ព្ទ សុំការអន្តរាគមន៍ ពីរថយន្តពន្លត់អគ្គីភ័យតែម្តង. ក្រោយការអន្តរាគមន៍ បាញ់ទឹកពន្លត់ជាងមួយម៉ោង អគ្គភ័យត្រូវបានពន្លត់ទាំងស្រុង ក្រោមការចូលរួមពី កងកម្លាំងប៉ូលីស. អាវុធហត្ថ. ប្រជាការពារ. និងរថយន្តពន្លត់អគ្គីភ័យ ចំនួន 23 គ្រឿង. រីឯរោងចក្រសុីងហាយហ្វុង ដែលមានទំហំ 40 គុណ 60 ត្រូវរងការឆេះអស់80 ទៅ90ភាគរយ. ប៉ុន្តែពុំមានអ្នករងរបួស. រឺបាត់បង់ជីវិត នៅក្នុងហេតុការណ៍អគ្គីភ័យនេះឡើយ. តាមការសន្និដ្ឋានជំហានដំបូង អគ្គីភ័យនេះគឺបណ្តាលមកពី ការឆ្លងចរន្តអគ្គីសនី..៕
Sponsor