Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

ឡានយីឌុប សាកកម្លាំងជាមួយ ឡានដឹកត្រី

រាជធានីភ្នំពេញ៖ឡានយីឌុប សាកកម្លាំងជាមួយ ឡានដឹកត្រី.. ។ កាលពីវេលាម៉ោង11.25នាទី នៅលើផ្លូវហាណូយ រថយន្តយីឌុបម៉ាកហុីណូ ពាក់ផ្លាកលេខ ភ្នំពេញ 3A.97...

រាជធានីភ្នំពេញ៖ឡានយីឌុប សាកកម្លាំងជាមួយ ឡានដឹកត្រី.. ។ កាលពីវេលាម៉ោង11.25នាទី នៅលើផ្លូវហាណូយ រថយន្តយីឌុបម៉ាកហុីណូ ពាក់ផ្លាកលេខ ភ្នំពេញ 3A.9706 បានបុកជាមួយរថយន្តដឹកត្រី ម៉ាកHyundai ពណ៌សរ ពាក់ផ្លាកលេខ ភ្នំពេញ 3C.7891 បណ្តាលអោយខ្ទេចមុខខ្លួនឯង ចំណែករថយន្តHyundai ដាច់ធុងប្រេងហូរពេញផ្លូវ.។ ប្រភពនៅទិកន្លែងកើតហេតុ បានអោយដឹងថា : គេបានឃើញរថយន្តយីឌុប បើកមកពីទិសខាងជើង ទៅទិសខាងត្បូង ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុ ត្រង់ផ្លូវខ្វែង ក៍មានរថយន្តHyundai បើកឆ្លងកាត់ទទឹង ធ្វើអោយរថយន្តយីឌុប ជាន់ហ្វ្រាំងមិនជាប់ ក៍បុកគ្នាពេញទំហឹង ហើយរងការខូចខាតយ៉ាងដំណំ. ក្នុងករណីនេះបានធ្វើអោយ អ្នកបើកបររថយន្តយីឌុប រងរបួសស្រាល ហើយរថយន្តខូចផ្នែកខាងមុខ..។ ក្រោយពេលកើតហេតុ មន្រ្តីប៉ូលីសជំនាញ បានមកវាស់វែង រួចបញ្ជូនរថយន្តទាំងពីរគ្រឿង ទៅការិយាល័យនគរបាល ចរាចរណ៍ក្រុងភ្នំពេញ រង់ចាំការដោះស្រាយ..៕
Sponsor