Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

ម្ចាស់រថយន្តស្រវឹង បញ្ចេញកំហឹង ជាមួយទ្រូងផ្លូវ

រាជធានីភ្នំពេញ៖ម្ចាស់រថយន្តស្រវឹង បញ្ចេញកំហឹង ជាមួយទ្រូងផ្លូវ..។ នៅវេលាម៉ោង11.15នាទីយប់ រថយន្ត LandRover Discovery3 មួយគ្រឿង ពណ៌ខ្មៅ ពាក់ផ្ល...

រាជធានីភ្នំពេញ៖ម្ចាស់រថយន្តស្រវឹង បញ្ចេញកំហឹង ជាមួយទ្រូងផ្លូវ..។ នៅវេលាម៉ោង11.15នាទីយប់ រថយន្ត LandRover Discovery3 មួយគ្រឿង ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2W.2723 បានក្រឡាប់ បះជើង នៅតាមបណ្តោយផ្លូវ 271 មុខមន្ទីរពេទ្យរុសុី ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ.។ ប្រភព ដែលបានឃើញហេតុការណ៍ បានប្រាប់អោយដឹងថា : គេបានឃើញរថយន្ត LandRover បើកបរលើ ផ្លូវ271 ទិសដៅពីលិច ទៅទិសខាងកើត ក្នុងល្បឿនមធ្យម លុះរថយន្តបើក ហួសទៅមុខបន្តិច ស្រាប់តែលឺសម្លេងប្រាវ ពេលក្រឡេកមើលទៅ គេបានឃើញរថយន្ត ក្រឡាប់ផ្ងារជើងទៅហើយ. អ្នកនៅជិតទីនោះ បានផ្អើលនាំគ្នាទៅមើល ឃើញម្ចាស់រថយន្ត លូនចេញមក ទាំងមានរបួសតិច តួច រួចក៍គេចខ្លួនបាត់តែម្តង. ។ ក្នុងករណីគ្រោះថ្នាក់នេះ បានបណ្តាលអោយ បាក់របាំង ចែកទ្រូង ផ្លូវអស់02កង់ រីឯរថយន្តដាច់រ៉ូទីលកង់មុខខាងឆ្វេង ក្រឡាប់ផ្ងារជើង នៅនឹងកន្លែង ចំណែកអ្នក បើកបរ រងរបួសតិចតួច. ។ ក្រោយកើតហេតុ ប៉ូលីសជំនាញ ចរាចរណ៍ នៃការិយាល័យនគរបាល ចរាចរណ៍ជើងគោក រាជធានីភ្នំពេញ បានស្ទូចរថយន្តបង្តរហេតុ យកទៅទុកនៅស្នងការ នគរបាល រាជធានីភ្នំពេញ ដើម្បីដោះស្រាយសំណង សម្បត្តិសាធារណ: របស់រដ្ឋ. ៕
Sponsor