Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

បើកបរបញ្ច្រាស់ទិស ទៅបុកគេលឺដូចរន្

រាជធានីភ្នំពេញ៖បើកបរបញ្ច្រាស់ទិស ទៅបុកគេលឺដូចរន្ទះ..។ នៅលើដងផ្លូវ 271 មានរថយន្ត02គ្រឿង បានបុកគ្នាពេញទំហឹង បណ្តាលអោយអ្នកបើកបរ រងរបួសទាំងសងខាង...

រាជធានីភ្នំពេញ៖បើកបរបញ្ច្រាស់ទិស ទៅបុកគេលឺដូចរន្ទះ..។ នៅលើដងផ្លូវ 271 មានរថយន្ត02គ្រឿង បានបុកគ្នាពេញទំហឹង បណ្តាលអោយអ្នកបើកបរ រងរបួសទាំងសងខាង. ករណីនេះកើតឡើង កាលពីវេលាម៉ោង11.15នាទីយប់ ថ្ងៃទី21.9.2015 ដែលរថយន្ត Macedese ពណ៌មាស ពាក់ផ្លាកលេខ ភ្នំពេញ 2Y.1848 បុកជាមួយរថយន្ត Highlander ពណ៌គ្រាប់អំពិល ពាក់ផ្លាកលេខ ភ្នំពេញ 2V.1109.។ តាមពត៌មាននៅកន្លែងកើតហេតុ បានអោយដឹងថា : រថយន្ត Macedese បើកមកពីទិស ស្ពានអាកាសច្បារអំពៅ ចំណែករថយន្ត Highlander បើកទៅពីទិសស្ពាន អាកាសស្ទឹងមានជ័យ លុះមកដល់មុខវត្តសន្សំកុសល រថយន្ត Highlander មិនបានបើកទៅតាម ចំណែកផ្លូវរបស់ខ្លួនទេ គឺបានបើកវាងគំនូស ចែកទ្រូងផ្លូវ ចូលបញ្ច្រាស់លើចំណែកផ្លូវ របស់គេ បណ្តាលអោយជ្រុលទៅបុក រថយន្តMacedese ដែលកំពុងធ្វើដំណើរ លើចំណែកផ្លូវរបស់ខ្លួន ចំំពីមុខពេញទំហឹងតែម្តង.។ នៅក្នុងហេតុការណ៍នេះ បានបង្ករអោយមាន អ្នករងរបួសចំនួន02នាក់ គឺអ្នកបើកបររថយន្ត Macedese រងរបួសធ្ងន់ រីឯអ្នកបើកបររថយន្ត Highlander រងរបួសស្រាល. ក្រោយពេលកើតហេតុ អ្នករបួសត្រូវបានបញ្ជូន ទៅសង្រ្គោះនៅមន្ទីរពេទ្យ. ហើយខាងភាគីម្ចាស់រថយន្តបង្ករ Highlander បានសុំចចារដោះស្រាយគ្នានៅនឹងកន្លែង ប៉ុន្តែដោយភាគីទាំងពីរ ចចារមិនត្រូវគ្នា ទើបមន្រ្តីប៉ូលីសចរាចរណ៍ សំរេចស្ទូចយករថយន្ត ទាំង02គ្រឿង ទៅរក្សាទុកនៅ ការិយាល័យប៉ូលីស ចរាចរណ៍ក្រុងភ្នំពេញ ដើម្បីធ្វើការកោះហៅ ភាគីទាំងសងខាង ទៅដោះស្រាយជាបន្តរទៀត..៕
Sponsor