Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

ស្មាស់វី ជះកំហឹងជាមួយម៉ាកសឺដេស របួសធ្ងន់

រាជធានីភ្នំពេញ៖ស្មាស់វី ជះកំហឹងជាមួយម៉ាកសឺដេស របួសធ្ងន់.. ។ នៅវេលាម៉ោង10.20នាទី នៅច្រកចេញ មុខព្រលានយន្តហោះ អន្តរជាតិភ្នំពេញ មានករណី គ្រោះថ្ន...

រាជធានីភ្នំពេញ៖ស្មាស់វី ជះកំហឹងជាមួយម៉ាកសឺដេស របួសធ្ងន់.. ។ នៅវេលាម៉ោង10.20នាទី នៅច្រកចេញ មុខព្រលានយន្តហោះ អន្តរជាតិភ្នំពេញ មានករណី គ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងរវាង រថយន្តនិងម៉ូតូ បណ្តាលអោយមានមនុស្ស02នាក់ រងរបួសធ្ងន់. រថយន្តដែលនៅ ក្នុងគ្រោះថ្នាក់នេះគឺ. រថយន្តMacedese E300 ពណ៌ស្ករ ពាក់ផ្លាកលេខ ភ្នំពេញ 2H.9555 បើកបរ ដោយជនបរទេស. ឯម៉ូតូ Smash V ពណ៌ខ្មៅ ពាក់ផ្លាកលេខ តាកែវ 1F.6823 ជិះគ្នា02នាក់ រងរបួស ធ្ងន់.. តាមប្រភពដែលបានឃើញ ករណីនេះ បានអោយដឹងថា : គេបានឃើញរថយន្ត Macedese បើកចេញពីព្រលាន ក្នុងបំណងឆ្លងផ្លូវ បត់ឆ្វេងទៅទិខាងលិច ចំណែកម៉ូតូSmash V បើកមកពី ទិសខាងលិច ទៅទិសខាងកើត ក្នុងល្បឿនលឿន បានបុករថយន្តចំទ្វារឆ្វេងខាងមុខ ពេញទំហឹង បណ្តាលអោយបោក ទាំងម៉ូតូនិងមនុស្ស ទៅលើផ្លូវថ្នល់ រងរបួសយ៉ាងធ្ងន់ធ្ងរ.. ក្រោយពេលកើត ហេតុ រថយន្តសង្រ្គោះ បានដឹកអ្នក រងរបួសយកទៅសង្រ្គោះ នៅមន្ទីរពេទ្យលោកសង្ឃ រីឯរថយន្ត និងម៉ូតូ ព្រមទាំងអ្នកបើកបររថយន្ត ត្រូវបានមន្រ្តីជំនាញ យកទៅរក្សាទុកនៅ ការិយាល័យ ចរា ចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយ តាមផ្លូវច្បាប់...៕
Sponsor