Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

ពិតជាជើងខ្លាំង ខាងបើកបុកមែន..

រាជធានីភ្នំពេញ៖ពិតជាជើងខ្លាំង ខាងបើកបុកមែន..។ ដែកបារ៉ាស់សំរាប់ហាមរថយន្តធំ ទម្ងន់ជិតមួយតោន ត្រូវរថយន្តដឹកទំនិញ បុកបុើងដូចក្រដាស់ ដែលករណីនេះ ក...

រាជធានីភ្នំពេញ៖ពិតជាជើងខ្លាំង ខាងបើកបុកមែន..។ ដែកបារ៉ាស់សំរាប់ហាមរថយន្តធំ ទម្ងន់ជិតមួយតោន ត្រូវរថយន្តដឹកទំនិញ បុកបុើងដូចក្រដាស់ ដែលករណីនេះ កើតឡើងកាលពីរំលងអាធ្រាត ឆ្លងចូលថ្ងៃទី ២៨ កញ្ញា ២០១៥ វេលាម៉ោង ១២.១០នាទី នៅការដ្ឋានស្ពានអាកាសតិចណូ ដែលបង្ករឡើង ដោយរថយន្ត ដឹកទំនិញ ម៉ាកHyundai ពណ៌សរ ពាក់ផ្លាកលេខ បាត់ដំបង ៣A.១៣៦៩ បណ្តាលអោយដែកបារ៉ាស់ ទម្ងន់ជិតមួយតោន បាក់បុើងមកជាមួយរថយន្ត. ដែលបារ៉ាស់នេះ មានកំពស់៤.២០ម៉ែត្ត..។ អ្នកដែលបានឃើញករណីនេះ បានអោយដឹងថា : រថយន្តបង្ករបានបើកបរ លើផ្លូវគីមអុីលស៊ុង ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ងលឿន លុះមកជិតដល់បារ៉ាស់ គេមិនបានឃើញរថយន្ត ជាន់ហ្វ្រាំងបន្ថយល្បឿននោះទេ ទើបបណ្តាាលអោយ ជ្រុលទៅបុកដែកបារ៉ាស់ ពេញទំហឹង រួចអូសទៅមុខ ប្រមាណជិត ២០ម៉ែត្រទើបឈប់.. តាមការសន្និដ្ឋាន គេសង្ស័យអ្នកបើកបរងងុយដេក ទើបមើលមិនឃើញ បារ៉ាស់មានភ្លើងភ្លឺដូចពេលថ្ងៃ. ប៉ុន្តែនៅក្នុងហេតុការណ៍នេះ ពុំមានមនុស្សរងរបួសទេ.។ មន្ត្រីជំនាញចរាចរណ៍ រាជធានីភ្នំពេញ បានមកពិនិត្យ និងនាំយករថយន្ត ទៅរក្សាទុករង់ចាំ ធ្វើការដោះស្រាយ ជាមួយម្ចាស់ការដ្ឋាន..៕
Sponsor