ស្ទឹងមានជ័យ៖វេលាម៉ោង ២០៖០៥នាទី ថ្ងៃទី ២៦ ០៩ ២០១៥ នៅ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ភ្នំពេញ នារីរូប ស្រស់ម្នាក់ដែលមិនស្គាល់អត្តសញ...
ស្ទឹងមានជ័យ៖វេលាម៉ោង ២០៖០៥នាទី ថ្ងៃទី ២៦ ០៩ ២០១៥ នៅ
ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ភ្នំពេញ នារីរូប
ស្រស់ម្នាក់ដែលមិនស្គាល់អត្តសញ្ញាណច្បាស់លាស់ បានសម្រេច
ចិត្តលេបថ្នាំសម្លាប់ខ្លួនតែមិនបានសម្រេច។បើយោងតាមសម្តីមហា
ជននៅតំបន់នោះបានឱ្យដឹងថា នារីរូបស្រស់នេះបានមកលេងសង្សា
ក្នុងភូមិ កើតហេតុ ហើយដោយដឹងថាសង្សារបស់ខ្លួនមានសង្សាថ្មី
នាងនឹកខូចចិត្តទើបនាងសម្រេចលេបថ្នាំសម្លាប់ខ្លួនចំនួនពីរលើក
ក្នុងថ្ងៃតែមួយ គឺលើកទីមួយ វេលាម៉ោង១២៖២៤នាទីថ្ងៃត្រង់តែត្រូវ
បានសង្សារបស់នាងដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យ។លុះវេលាម៉ោ
ង ២០៖០៥នាទីនាងក៏សម្រេចចិត្តលេបថ្នាំសម្លាប់ខ្លួនម្តងទៀតតែមិន
បានសម្រេចដោយថ្នាំធ្វើទុក្ខបណ្តាលឱ្យក្អួតចង្អោរ ដោយភ័យខ្លាចស្លា
ប់នាងបានរត់ទៅប្រាប់អ្នកជិតខាង ឃើញដូច្នោះមហាជនបានសម្រេច
ចិត្តហៅរថយន្តសង្គ្រោះបន្ទាន់ដើម្បីដឹកនាងយកទៅសង្គ្រោះនៅមន្ទី
ពេទ្យភ្លាមៗ។ចប់។