Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

ឆេះផ្ទះផ្អើលកណ្តាលយប់ សង្ស័យឆ្លងចរន្តអគ្គីសនី

ឆេះផ្ទះផ្អើលកណ្តាលយប់ សង្ស័យឆ្លងចរន្តអគ្គីសនី.។ កាលពីវេលាម៉ោង1,45នាទី រំលងអាធ្រាត មានអគ្គីភ័យមួយ បានកើតឡើងនៅផ្ទះលេខ25C. 25E.23A ផ្លូវលេខ318 ...

ឆេះផ្ទះផ្អើលកណ្តាលយប់ សង្ស័យឆ្លងចរន្តអគ្គីសនី.។ កាលពីវេលាម៉ោង1,45នាទី រំលងអាធ្រាត មានអគ្គីភ័យមួយ បានកើតឡើងនៅផ្ទះលេខ25C. 25E.23A ផ្លូវលេខ318 សង្កាត់ទួលស្វាយព្រៃទី1 ខណ្ឌចំការមន រាជធានីភ្នំពេញ បណ្តាលអោយមាន ការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និង អាជ្ញាធរ មានសមត្ថកិច្ច ព្រមទាំងក្រុមអន្តរាគមន៍ ពន្លត់អគ្គីភ័យ បានបញ្ជូនកងកម្លាំង និង រថយន្តពន្លត់អគ្គីភ័យ មកជួយអន្តរាគមន៍ភ្លាមៗតែម្តង.។ តាមការសាកសួរ ពត៌មាននៅកន្លែងកើតហេតុ បានអោយដឹងថា : អគ្គីភ័យនេះ ពុំដឹងថាបណ្តាលមក ពីហេតុអ្វីនោះទេ ព្រោះពេលបានដឹង អគ្គីភ័យបានឆេះខ្លាំងទៅហើយ. ។ បើតាមការពិនិត្យជាក់ស្តែង ការខូចខាតជាបឋមគឺ. ផ្ទះលេខ25C ខូចខាតរថយន្តLexus RX450 ឆ្នាំ2015 ចំនួន01គ្រឿង..! ផ្ទះលេខ25E ខូចខាតម៉ូតូ03 គ្រឿង. ម៉ូតូរុឺម៉ក01គ្រឿង. ស្បែកជើងគ្រប់ប្រភេទជាង 3000គូរ. និងសំភារ:ផ្សេងៗមួយចំនួន..! ផ្ទះលេខ23A ខូចខាតកាមេរា និង យ៉ខាងមុខតិចតួច. ។ រថយន្តពន្លត់អគ្គីភ័យ ចូលរួមអន្តរាគមន៍ មានចំនួន10គ្រឿង រួមជាមួយកងនគរបាល. អាវុធហត្ថ. ប្រជាការពារ ជាច្រើនរូប ហើយក៍មានវត្តមាន លោក យិន សាន អធិការនគរបាល ខណ្ឌចំការមនផងដែរ. ។ តាមការសន្និដ្ឋានជំហានដំបូង អគ្គីភ័យនេះ អាចបណ្តាលមកពី ឆ្លងចរន្តអគ្គីសនី.. ៕
Sponsor