Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

អគ្គីភ័យឆាបឆេះ ក្លិបកំសាន្ត ឃី ក្លិប(មានវីដេអូ)

អគ្គីភ័យឆាបឆេះ ក្លិបកំសាន្ត ឃី ក្លិប.. ។ នៅវេលាម៉ោង8.45នាទី យប់ថ្ងៃទី07.9.2015 មានករណី អគ្គីភ័យមួយ បានកើតឡើងនៅ ក្លិបកំសាន្តឃីក្លិប មានទីតាំង...

អគ្គីភ័យឆាបឆេះ ក្លិបកំសាន្ត ឃី ក្លិប.. ។ នៅវេលាម៉ោង8.45នាទី យប់ថ្ងៃទី07.9.2015 មានករណី អគ្គីភ័យមួយ បានកើតឡើងនៅ ក្លិបកំសាន្តឃីក្លិប មានទីតាំងលេខ 1581 លើផ្លូវជាតិលេខ2 សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ. ។ ពេលទទួលបាន ពត៌មាននេះ កងអន្តរាគមន៍ និង រថយន្តពន្លត់អគ្គីភ័យ បានចុះទៅដល់កន្លែងកើតហេតុ ហើយបានអន្តរាគមន៍ បាញ់ទឹកពន្លត់ ភ្លាមៗ ព្រោះបានទទួលពត៌មានថា : មានមនុស្សជាប់នៅក្នុង កន្លែងដែលកំពុងតែឆាបឆេះ. ការជួយសង្គ្រោះ ជំហានដំបូង របស់កងអន្តរាគមន៍ មានអ្នករងគ្រោះចំនួន04នាក់ ប្រុស02នាក់ ស្រី02នាក់. ក្រោមការខិតខំ របស់ក្រុមពន្លត់អគ្គីភ័យ រយ:ពេលជិតមួយម៉ោង ក្រុមសង្គ្រោះ បានរក ឃើញ និងជួយសង្គ្រោះបាន ស្ត្រីចំនួន03នាក់បន្ថែមទៀត..។ តាមយុវជនម្នាក់ ក្នុងចំណោមអ្នករង គ្រោះ នៅក្នុងហេតុការណ៍ បានអោយដឹងថា : ពួកគេមានគ្នា ចំនួន05នាក់ ប្រុស02នាក់ ស្រី03នាក់ បានមកចូលលេងកំសាន្ត នៅឃីក្លិបនេះ មុនពេលកើតហេតុ ស្ត្រីទាំង03នាក់បានទៅបន្ទប់ទឹក បានតែ បន្តិច ក៍មានការឆ្លងចរន្តអគ្គីសនី ហើយកើតជាអណ្តាតភ្លើង យ៉ាងសន្ធោសន្ធៅតែម្តង ក្នុងពេលនោះពុំមាន អ្នកណាជួយអ្នកណាទេ គឺរត់យករួចខ្លួនរៀងៗខ្លួន ចំណែករូបគាត់ បានរង របួសស្រាល ត្រូវបានរថយន្តសង្រ្គោះ ដឹកមកមន្ទីរពេទ្យដើម្បីព្យាបាល. ។ ម៉ោង10.50នាទី អគ្គីភ័យបានរលត់ ហើយតាមការបញ្ជាក់ពី ក្រុមអ្នកជួយសង្គ្រោះ បានអោយដឹងថា. ពុំមានអ្នករង គ្រោះ នៅក្នុងក្លិបនោះទៀតទេ..។ ក្នុងហេតុការណ៍អគ្គិភ័យនេះ មានការចូលរួមពី លោកអភិបាល ខណ្ឌ. លោកអធិការ. មន្រ្តីនគរបាល. កងអាវុធហត្ថ. ប្រជាការពារ. ក្រុមសង្គ្រោះ និង ពន្លត់ អគ្គីភ័យរាជធានី. រថយន្តពន្លត់អគ្គីភ័យ អង្គភាព ង70.. ការខូចខាតមាន. ទីតាំងKey club ដែលមាន ទំហំទទឹង20គុណ40ម៉ែត្រ និងសំភារ:ខាងក្នុង រងការខូតខាតស្ទើរទាំងស្រុង. អ្នករងគ្រោះ ចំនួន07នាក់ ប្រុស02នាក់ ស្រី05នាក់ ក្នុងចំនួននេះ ស្លាប់05នាក់(ស្រីទាំងអស់) របួសបុរស02នាក់. រថយន្តពន្លត់អគ្គីភ័យ ចូលរួមចំនួន26គ្រឿង មកពី ង70 ចំនួន03គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន 25 រថយន្ត. ចំណែកសព ជនរងគ្រោះ យកទៅតម្កល់ទុក នៅវត្តស្ទឹងមានជ័យ (វត្តចង្រ្កានតាព្រហ្ម) ដើម្បីរង់ចាំក្រុមគ្រួសារ មកទទួលយកទៅ ធ្វើបុណ្យតាមប្រពៃណីយ៍.. ៕
Sponsor