Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

រថយន្តCRV សុីរបាំងចែកទ្រូងផ្លូវ អស់ ០៤ ផ្ទាំង(Video)

រាជធានីភ្នំពេញ៖រថយន្តCRV សុីរបាំងចែកទ្រូងផ្លូវ អស់ ០៤ ផ្ទាំង..។ កាលពីយប់ថ្ងៃទី ២៦ កញ្ញា ២០១៥ វេលាម៉ោង ១០.០៥នាទី នៅលើផ្លូវសហព័ន្ធរុស្សី មុខក្...

រាជធានីភ្នំពេញ៖រថយន្តCRV សុីរបាំងចែកទ្រូងផ្លូវ អស់ ០៤ ផ្ទាំង..។ កាលពីយប់ថ្ងៃទី ២៦ កញ្ញា ២០១៥ វេលាម៉ោង ១០.០៥នាទី នៅលើផ្លូវសហព័ន្ធរុស្សី មុខក្រុមហ៊ុន ស៊ូតូ កម្ពុជា. រថយន្ត CRV មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ ២G.៧៦៣៥. បានបុករបាំង ចែកទ្រូងផ្លូវ បាក់អស់ចំនួន ០៤ ផ្ទាំង ចំណែកអ្នកបើកបរ ពុំមានរងរបួសអ្វីទេ.។ បើតាមយុវជន ដែលជាម្ចាស់រថយន្ត បានប្រាប់អោយដឹងថា : គាត់បានធ្វើដំណើរតាមផ្លូវ សហព័ន្ធរុស្សី ក្នុងទិសដៅពីកើត ទៅទិសខាងលិច ដោយបើកបរក្នុងល្បឿន លឿនមធ្យម លុះមកដល់ ត្រង់ចំណុចកើតហេតុ ក៍មានរថយន្តមួយគ្រឿង មិនស្គាល់ម៉ាក បានបើកមកវ៉ាខាងស្តាំ ក្នុងល្បឿនលឿន បណ្តាលអោយគាត់ភ្ញាក់ ក៍រេដៃចង្កូត បុករបាំងចែកផ្លូវតែម្តង..។ ក្រោពេលកើតហេតុ មន្ត្រីប៉ូលីសជំនាញចរាចរណ៍ រាជធានីភ្នំពេញ នាំយកអ្នកបើកបរ និង ស្ទូចយករថយន្ត ទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ រាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយ..៕
Sponsor