Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

អគ្គីភ័យឆេះរោងសិប្បកម្ម ផលិតរានកុងម៉ា Yean Yuin(Video)

រាជធានីភ្នំពេញ៖អគ្គីភ័យឆេះរោងសិប្បកម្ម ផលិតរានកុងម៉ា Yean Yuin. ។ នៅយប់ថ្ងៃទី19.9.2015 វេលាម៉ោង9.45នាទី អគ្គីភ័យមួយបានឆេះ រោងសិប្បកម្ម ផលិតរ...

រាជធានីភ្នំពេញ៖អគ្គីភ័យឆេះរោងសិប្បកម្ម ផលិតរានកុងម៉ា Yean Yuin. ។ នៅយប់ថ្ងៃទី19.9.2015 វេលាម៉ោង9.45នាទី អគ្គីភ័យមួយបានឆេះ រោងសិប្បកម្ម ផលិតរានកុងម៉ា នៅភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិ សែនជ័យ រាជធានីភ្នំពេញ. ។ តាមការរៀបរាប់ប្រាប់ ពីកម្មករ ដែលស្នាក់នៅកន្លែងនោះ បានអោយ ដឹងថា. : ការឆាបឆេះ គាត់ពុំបានដឹងថា បណ្តាលមកពីមូលហេតុអ្វីនោះទេ ព្រោះនៅពេល លឺសំ លេងផ្ទុះ គាត់ភ្ញាក់ឡើង ឃើញភ្លើងឆេះខ្លាំងទៅហើយ ដូចនេះគាត់មិនមាន ឱកាសទេ គឺរត់ដាស់ កម្មករទាំងអស់ អោយរត់គេចខ្លួន ចាកចេញពីកន្លែងកើតហេតុ សូម្បីរូបគាត់ក៍រត់ចេញមក មានតែ ខោខ្លីនិងក្រមារមួយ មកជាប់ខ្លួន ដោយមិនបានយកអ្វីទាំងអស់... តាមការអោយដឹងពីម្ចាស់ទីតាំង បានប្រាប់អោយដឹងថា. ទីតាំងដែលឆេះនេះមាន ទំហំប្រមាណ 6000 ទៅ 7000 ម៉ែត្រក្រឡា ដោយ មាន រោងផលិតកម្ម. ឃ្លាំងស្តុក. កន្លែងកម្មករស្នាក់នៅ.. ។ ប្រត្តិបត្តិការរបស់ក្រុម ពន្លត់អគ្គីភ័យ អស់ជាង3ម៉ោង ប៉ុន្តែមិនអាចពន្លត់បានឡើយ បានត្រឹមតែបាញ់ការពារ កុំអោយមានភ្លើងឆ្លងទៅ តំបន់ជិតខាងប៉ុណ្ណោះ ព្រោះស្ថានភាពទីនោះ មិនអំណោយផល ដល់កិច្ចអន្តរាគមន៍ ព្រោះនៅ ខាងកើត និងខាងជើង ជាដីស្រែ.. ម៉្យាងទៀតនៅក្នុងរោងសិប្បកម្មនេះ មានស្តុកសុទ្ធតែ របស់ងាយ ឆេះ មានដូចជា : ឈើស្ងួត. ថ្នាំប្រេង. ប្រេងខ្មៅ. សាំងក្រអូប. ដែលរបស់ទាំងនេះ មានចំនួនច្រើន.. ។ ការខូចខាតជាបឋមមាន : រោងសិប្បកម្ម. និងរបស់របរ. សំភារ: សំរាប់ផលិតកុងម៉ា ត្រូវអគ្គីភ័យ ឆេះអស់ទាំងស្រុង. រថយន្តយីឌុប01គ្រឿង បើតាមការប៉ាន់ស្មាន អាចមានតម្លៃរាប់សិបមុឺន ដុល្លារឯណោះ. ចំណែកមូលហេតុ ដែលបណ្តាលអោយកើតមាន អគ្គីភ័យនេះ ពុំទាន់ដឹងច្បាស់ លាស់នៅឡើយទេ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្តរ...៕
Sponsor