Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

បើកបរមិនគោរពច្បាប់ បង្ករគ្រោះថ្នាក់ របួសទាំងសងខាង

បើកបរមិនគោរពច្បាប់ បង្ករគ្រោះថ្នាក់ របួសទាំងសងខាង.។ ម៉ូតូ០២គ្រឿងបុកគ្នា បណ្តាលអោយរងរបួស ទាំងសងខាង ដែលករណីនេះកើតឡើង ត្រង់ចំណុចក្តាន់ពីរ ផ្លូវ...

បើកបរមិនគោរពច្បាប់ បង្ករគ្រោះថ្នាក់ របួសទាំងសងខាង.។ ម៉ូតូ០២គ្រឿងបុកគ្នា បណ្តាលអោយរងរបួស ទាំងសងខាង ដែលករណីនេះកើតឡើង ត្រង់ចំណុចក្តាន់ពីរ ផ្លូវសហព័ន្ធរុស្សី កាលពីរំលងអាធ្រាត ឆ្លងចូលថ្ងៃទី ១០ តុលា ២០១៥ វេលាម៉ោង១២.២០នាទី.។ បើតាមប្រភពនៅកន្លែងកើតហេតុ បានអោយដឹងថា : ម៉ូតូស្មាស់រីវ៉ូ បើកលើផ្លូវសហព័ន្ធរុស្សី ពីទិសខាងលិច ទៅទិសខាងកើត ចំណែកម៉ូតូអាយខុន បើកបញ្រ្ចាស់ពីទិសខាងកើត ទៅទិសខាងលិច ម៉ូតូទាំងពីរបើកលឿនដូចគ្នា លុះមកដល់កន្លែងកើតហេតុ ម៉ូតូអាយខុន បានងាកចេញ ទៅខាងស្តាំ បំណងឆ្លងផ្លូវ ទើបធ្វើអោយ ម៉ូតូស្មាស់ជាន់ហ្វ្រាំងមិនទាន់ ក៍បុកចំពាក់កណ្តាល ម៉ូតូអាយខុនពេញទំហឹងតែម្តង.។ ក្នុងហេតុការណ៍នេះ បានបណ្តាលអោយមាន អ្នករងរបួសស្រាល ចំនួន០២នាក់ ខូចម៉ូតូ០២គ្រឿង ដែលមានមួយគ្រឿង ម៉ាកស្មាស់រីវ៉ូ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ស្ទឹងត្រែង ១A.០៨០០ ចំណែកមួយគ្រឿងទៀត ម៉ាកអាយខុន ពណ៌សរលាយក្រហម ពាក់ផ្លាកលេខ ភ្នំពេញ ១BN.៤០៥០..។ ក្រោយពេលកើតហេតុ ប៉ូលីសជំនាញបានមកដល់ ធ្វើការវាស់វែង នៅកន្លែងគ្រោះថ្នាក់ ដើម្បីធ្វើការតាមច្បាប់. ប៉ុន្តែភាគីទាំងពីរ សុំចចារគ្នា ដោះស្រាយបញ្ចប់បញ្ហា នៅនឹងកន្លែង..៕





Sponsor