Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

រថយន្តសុិនទ្រី កិនសេ១២៥ខ្ទេច អ្នកបើកបររត់បាត់

រាជធានីភ្នំពេញ៖រថយន្តសុិនទ្រី កិនសេ១២៥ខ្ទេច អ្នកបើកបររត់បាត់។ អ្នកបើកបរ រថយន្តសុិនទ្រី បានរត់គេចខ្លួន ក្រោយពីរថយន្ត បានបុកកិនម៉ូតូ សេ១២៥រួចម...

រាជធានីភ្នំពេញ៖រថយន្តសុិនទ្រី កិនសេ១២៥ខ្ទេច អ្នកបើកបររត់បាត់។ អ្នកបើកបរ រថយន្តសុិនទ្រី បានរត់គេចខ្លួន ក្រោយពីរថយន្ត បានបុកកិនម៉ូតូ សេ១២៥រួចមក. ដែលករណីនេះ កើតឡើងនៅលើផ្លូវនេរុ ក្នុងសង្កាត់ វាលវង់ ខណ្ឌ៧មករា បណ្តាលអោយខូចខាត ម៉ូតូ០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប ១F.៩៩០៦ ចំណែកម្ចាស់ម៉ូតូ រងរបួសស្រាល រថយន្តសុិនទ្រី គ្មានផ្លាកលេខទេ.។ ប្រភពពីកន្លែងកើតហេតុ បានអោយដឹងថា : គេឃើញរថយន្តសុិនទ្រី បើកបរលើផ្លូវនេរុ ពីទិសខាងជើង ទៅទិសខាងត្បូង ចំណែកម៉ូតូសេ១២៥ បើកមកពីទិសខាងត្បូង ទៅទិសខាងជើង លុះមកដល់ចំណុចកើតហេតុ រថយន្តសុិនទ្រី បានបត់ឆ្វេង ធ្វើអោយម៉ូតូចាប់ហ្វ្រាំង មិនទាន់ ក៍ជ្រុលបុកជាមួយរថយន្តតែម្តង.។ ក្រោយពេលកើតហេតុ អ្នករងរបួស ត្រូវបានរថយន្ត គ្លីនិចឯកជន ដឹកយកទៅសង្រ្គោះ. ចំណែករថយន្ត និងម៉ូតូ ត្រូវបានមន្រ្តីប៉ូលីស ចរាចរណ៍ យកទៅរក្សាទុក នៅការិយាល័យ ចរាចរណ៍ផ្លូវគោក ដើម្បីធ្វើការដោះស្រាយ..៕
Sponsor