Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

ស្រវឹងបើកកង់បី ជ្រែពេញផ្លូវ ទៅបុករថយន្តតាក់សុី

ស្រវឹងបើកកង់បី ជ្រែពេញផ្លូវ ទៅបុករថយន្តតាក់សុី.។ កាលពីវេលាម៉ោង៩.១០នាទី ថ្ងៃទី២១តុលា២០១៥ នៅលើផ្លូវ២៧១ មុខមន្ទីរពេទ្យលោកសង្ឃ មានករណី គ្រោះថ្នា...

ស្រវឹងបើកកង់បី ជ្រែពេញផ្លូវ ទៅបុករថយន្តតាក់សុី.។ កាលពីវេលាម៉ោង៩.១០នាទី ថ្ងៃទី២១តុលា២០១៥ នៅលើផ្លូវ២៧១ មុខមន្ទីរពេទ្យលោកសង្ឃ មានករណី គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងម៉ូតូរុឺម៉កកង់បី ជាមួយរថយន្តតាក់សុី ព្រលានយន្តហោះភ្នំពេញ តែក្នុងហេតុការណ៍នេះ ពុំមានមនុស្សរងរបួសនោះទេ. អ្នកឃើញហេតុការណ៍នេះ បានអោយដឹងថា : រុឺម៉កម៉ូតូកង់បីនិងរថយន្ត ធ្វើដំណើរលើផ្លូវ២៧១ ពីត្បូងទៅជើងស្របទិសគ្នា ប៉ុន្តែអ្នកបើកម៉ូតូកង់បី ដែលស្ថិតក្នុងភាពស្រវឹង បានបើកបរលឿន ជ្រែគេឯង លុះមកដល់កន្លែងកើតហេតុ ក៍ជ្រុលទៅបុកជាមួយ រថយន្តតាក់សុី បណ្តាលអោយខូចខាត ផ្នែកខាងឆ្វេង នៃរថយន្ត . ។ ក្រោយពេលកើតហេតុ ភាគីទាំងពីរ បានចចារ ដោះស្រាយគ្នា នៅកន្លែងកើតហេតុ ដោយភាគីខាង ម៉ូតូរុឺម៉កកង់បី សងទៅខាងរថយន្តតាក់សុី ចំនួន១៥$ ដើម្បីបញ្ចប់បញ្ហា..៕
Sponsor