Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

ជនជាតិចិន បុកគេហើយ ចង់បើករត់

ជនជាតិចិន បុកគេហើយ ចង់បើករត់ទៀត..។ បុរសជនជាតិចិន០២នាក់ ដែលជិះរថយន្ត Toyota Tacoma ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ២X.៨១២៦ បានបុកម៉ូតូសេ១១០ ពណ៌ខ...

ជនជាតិចិន បុកគេហើយ ចង់បើករត់ទៀត..។ បុរសជនជាតិចិន០២នាក់ ដែលជិះរថយន្ត Toyota Tacoma ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ២X.៨១២៦ បានបុកម៉ូតូសេ១១០ ពណ៌ខ្មៅ ពាក់ផ្លាក លេខ ១BT.២២៤៦. ដែលគ្រោះថ្នាក់នេះ កើតឡើងនៅ កាលពីវេលាម៉ោង១០.១៥នាទីយប់ ថ្ងៃទី ២៤ តុលា ២០១៥ លើផ្លូវកម្ពុជាក្រោម កែងផ្លូវលេខ២៥៧ មុខមន្ទីរពេទ្យអង្គរធំ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ.។ បើតាមសាក្សីដែលបានឃើញហេតុការណ៍ បានអោយដឹងថា : មុនពេលកើតហេតុ គេបានឃើញ រថយន្តToyota Tacoma បើកមកពីទិសខាងកើត ទៅទិស ខាងលិច លើផ្លូវកម្ពុជាក្រោម ក្នុងទិសដៅស្របគ្នា ជាមួយម៉ូតូ លុះមកដល់ផ្លូវ២៥៧ មុខពេទ្យអង្គរធំ រថយន្តបានបត់ស្តាំ ក៍បានបុកម៉ូតូ ដែលនៅខាងស្តាំដៃ. ក្រោយពេលបុកហើយ អ្នកបើកបរបានបើករុញម៉ូតូ ទៅមុខប្រហែល១០ម៉ែត្រ ក្នុងបំណងបើករត់ ប៉ុន្តែទៅ មិនរួច ព្រោះម៉ូតូជាប់ពីក្រោម មិនព្រមរបូតចេញ. រីឯម្ចាស់ម៉ូតូ រងរបួសស្រាល..។ ក្រោយពេលកើតហេតុ មន្រ្តីប៉ូលីសចរាចរណ៍ ខណ្ឌទួលគោក បានមកដល់ ធ្វើការត្រួតពិនិត្យ និង វាស់វែងកន្លែងកើតហេតុ. ប៉ុន្តែភាគីបង្ករ បានសុំចចារ សម្រួលគ្នា បញ្ចប់បញ្ហានៅនឹងកន្លែង..៕
Sponsor