Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

ម៉ូតូពីរគ្រឿង ព្រលះគ្នាកណ្តាលទ្រូងផ្លូវ ស្លាប់០១ របួសធ្ងន់០១

ម៉ូតូពីរគ្រឿង ព្រលះគ្នាកណ្តាលទ្រូងផ្លូវ ស្លាប់០១ របួសធ្ងន់០១.។ គ្រោះថ្នាក់នេះ កើតឡើងកាលពីវេលាម៉ោង៩.២០ នាទីយប់ ថ្ងៃទី២៣តុលា២០១៥ លើផ្លូវជាតិលេ...

ម៉ូតូពីរគ្រឿង ព្រលះគ្នាកណ្តាលទ្រូងផ្លូវ ស្លាប់០១ របួសធ្ងន់០១.។ គ្រោះថ្នាក់នេះ កើតឡើងកាលពីវេលាម៉ោង៩.២០ នាទីយប់ ថ្ងៃទី២៣តុលា២០១៥ លើផ្លូវជាតិលេខ៤ មុខសាលាបឋមសិក្សាកន្ទោក ស្រុកអង្គស្នួល បណ្តាលអោយស្លាប់០១នាក់ របួសធ្ងន់០១នាក់ ខូចខាតម៉ូតូ០២គ្រឿង ម៉ូតូទី១. សេ១២៥ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ១AW.៤៩៥៧. ម៉ូតូទី២. សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល ១C.២៥៧៩..។ បើតាមប្រភពពត៌មាន នៅកន្លែងកើតហេតុ បានអោយដឹងថា : នៅលើដងផ្លូវនេះ អ្នកបើកបរ ទាំងអស់ សុទ្ធតែបើកបរលឿនៗ ហើយក៍មិនសូវ គោរពច្បាប់ចរាចរណ៍ដែរ.ដោយឡែកចំពោះករណីនេះ គាត់មិនបានដឹងថា ម៉ូតូទាំងពីរគ្រឿង បើកមកពីទិស ខាងណាខ្លះនោះទេ. គាត់គ្រាន់តែលឺសូរប្រាវ ពេលមើលទៅ ឃើញមនុស្សនិងម៉ូតូ ដួលនៅកណ្តាលផ្លូវតែម្តង.។ មន្រ្តីប៉ូលីសបានទៅដល់ កន្លែងកើតហេតុ ចាត់បញ្ជូន អ្នករបួសធ្ងន់ទៅកាន់មន្ទីរពេទ្យ និងពិនិត្យ អង្កេតស្ថានភាព នៅកន្លែងកើតហេតុ រួចបានប្រគល់ សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ. ចំណែកម៉ូតូ ទាំងពីរគ្រឿង ត្រូវបានយកទៅរក្សាទុក ដើម្បីដោះស្រាយជាក្រោយ..៕
Sponsor