Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

កងកម្លាំងចំរុះខណ្ឌទួលគោក ចុះត្រួតពិនិត្យ ដើម្បីសន្តិសុខសង្គម

កងកម្លាំងចំរុះខណ្ឌទួលគោក ចុះត្រួតពិនិត្យ ដើម្បីសន្តិសុខសង្គម. ។ កងកម្លាំងចំរុះ ដែលមានកម្លាំងនគរបាល. និងកងអាវុធហត្ថ ខណ្ឌទួលគោក ដឹកនាំដោយលោក អ...

កងកម្លាំងចំរុះខណ្ឌទួលគោក ចុះត្រួតពិនិត្យ ដើម្បីសន្តិសុខសង្គម. ។ កងកម្លាំងចំរុះ ដែលមានកម្លាំងនគរបាល. និងកងអាវុធហត្ថ ខណ្ឌទួលគោក ដឹកនាំដោយលោក អធិការរង ទទួលបន្ទុកចរាចរណ៍ បានដាក់បារ៉ាស់ ត្រួតពិនិត្យ នៅមុខវិទ្យាល័យ សន្ធរម៉ុក. កាលពីវេលាម៉ោង ៨.០០ ដល់ម៉ោង៩.៤០នាទី ដែលក្នុងគោលបំណង ត្រួតពិនិត្យអាវុធ. ជាតិផ្ទុះ. ម៉ូតូដែលមិនមានកញ្ចក់. មិនពាក់មួកសុវត្ថិភាព. រថយន្តបិទកញ្ចក់ខ្មៅ. ម៉ូតូនិងរថយន្ត ដែលមិនមាន ពាក់ផ្លាកលេខ. រឺការប្រើប្រាស់ផ្លាកលេខនគរបាល. និង ផ្លាកលេខខេមរភូមិន្ទ.និងអ្នកបើកបរ មានជាតិស្រវឹង..។ ក្នុងកិច្ចការត្រួតពិនិត្យនេះ យើងសង្កេតឃើញថា. ភាគច្រើនអ្នកប្រើប្រាស់ម៉ូត មិនមានបំពាក់កញ្ចក់. មិនពាក់មួកសុវត្ថិភាព. ចំណែកម៉ូតូដែលមិនពាក់ផ្លាកលេខ មានចំនួនតិច. រីឯរថយន្តបិទកញ្ចក់ខ្មៅ ក៍មានតិចតួចដែរ. តែក៍មាន អ្នកបើកបរខ្លះ មានជាតិស្រវឹង ហើយបើកបរ ថែមទាំង បង្ករបញ្ហា ដល់កម្លាំងត្រួតពិនិត្យទៀតផង.។ ក្នងការត្រួតពិនិត្យនេះ រាល់ការផាកពិន័យ គឺធ្វើតាម សេចក្តីសំរេចពីមុន គឺអត់កញ្ចក់ ៣០០០រៀល. អត់ពាក់មួកសុវត្ថិភាព ៤០០០រៀល..។ បើតាមការពិនិត្យរបស់ភ្នាក់ងាររបស់យើង ក្នុងពេលត្រួតពិនិត្យ គឺក្រោយពេលពិន័យរួច លោកអធិការរង បានណែនាំដល់ម្ចាស់ យានយន្តគ្រប់ប្រភេទ អោយគោរពច្បាប់ ហើយពាក់មួក សុវត្ថិភាព. ដាក់កញ្ចក់មើលក្រោយ អោយបានត្រឹមត្រូវ ពីព្រោះនៅដើមឆ្នាំ ២០១៦ រាល់ការ ផាកពិន័យទាំងអស់ និងត្រូវគុណនឹង៥.។ លោកអធិការរង ក៍បានអំពាវនាវ ដល់មហាជន ទាំងអស់ មេត្តាបំពាក់អោយបានគ្រប់គ្រាន់ ត្រឹមត្រូវ តាមច្បាប់កំណត់សំរាប់យានយន្ត គ្រប់ប្រភេទ ដែលសំខាន់គឺ ដើម្បីសុវត្ថិភាពផង និងជៀសវាង រងនូវការផាកពិន័យ ដែលនាំអោយ មានការយឺតយ៉ាវ ខាតពេលវេលា និងខាតបង់ថវិកា របស់គ្រួសារ..៕
Sponsor