Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

ស្លាប់មួយ របួសពីរ ដោយសារការបើកបរលឿន

ស្លាប់មួយ របួសពីរ ដោយសារការបើកបរលឿន.។ យុវជនម្នាក់ បានស្លាប់ភ្លាមៗ ចំណែកពីរនាក់ទៀត រងរបួសធ្ងន់ នៅក្នុងករណីគ្រោះថ្នាក់ ចរាចរណ៍មួយ កាលពីម៉ោង១១....

ស្លាប់មួយ របួសពីរ ដោយសារការបើកបរលឿន.។ យុវជនម្នាក់ បានស្លាប់ភ្លាមៗ ចំណែកពីរនាក់ទៀត រងរបួសធ្ងន់ នៅក្នុងករណីគ្រោះថ្នាក់ ចរាចរណ៍មួយ កាលពីម៉ោង១១.៤៥នាទី ថ្ងៃទី ២១ តុលា ២០១៥ លើផ្លូវវ៉េង ស្រេង ម្តុំរោងចក្រអុីខាង. ដែលនៅក្នុង គ្រោះថ្នាក់នេះ មានម៉ូតូនិច ពាក់ផ្លាកលេខ ភ្នំពេញ ១CM.០៧៣៣. មួយគ្រឿងទៀត ម៉ូតូស៊ុយស៊ូគីឡេត ពណ៌សរ ពាក់ផ្លាកលេខ ភ្នំពេញ ១FI.៦៤៥២ ចំណែករថយន្ត ឡិចសុីស RX៣០០ មិនចាំផ្លាកលេខ បើករត់គេចបាត់.។ តាមការផ្តល់ពត៌មាន នៅកន្លែងកើតហេតុ បានអោយដឹងថា : គេបានឃើញរថយន្ត បើកមកពី ទិសខាងកើតទៅលិច លុះមកដល់កន្លែងកើតហេតុ រថយន្តបានបត់ឆ្វេង ក៍ស្រាប់តែលឺសូសម្លេងបុកប្រាវ បន្ទាប់មក ក៍ឃើញរថយន្ត Lexus Rx៣០០ បន្ថែមល្បឿន រត់ចេញទៅបាត់ បន្សល់ទុកតែម៉ូតូ ០២គ្រឿង មានអ្នកស្លាប់និងរបួស នៅនឹងកន្លែង. ក្នុងហេតុការណ៍នេះ មានអ្នកស្លាប់០១នាក់ របួសធ្ងន់ ០២នាក់ ខូចម៉ូតូ ០២គ្រឿង.។ ក្រោយកើតហេតុ ប៉ូលីសបានបញ្ជូន អ្នករបួសទៅកាន់ មន្ទីរពេទ្យ. ចំណែកអ្នកស្លាប់ បានប្រគល់ជូនគ្រួសារយកទៅធ្វើបុណ្យ. រីឯម៉ូតូទាំង០២គ្រឿង យកទៅរក្សាទុកនៅ ការិយាល័យ ប៉ូលីសចរាចរណ៍ក្រុង..៕
Sponsor