Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

រោងជំរកអង្គុយរង់ចាំចូលព្យាបាលជំងឺ នៅមន្ទីរពេទ្យគន្ធបុប្ផា របស់ ឧកញ៉ា ម៉ុង ឫទ្ធី ចេញជារូបរាងហើយ!

(ភ្នំពេញ)៖ រោងអង្គុយចាំរបស់បងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលបានយកកូនមកព្យាបាល ក្នុងមន្ទីរពេទ្យគន្ធបុប្ផា ទទួលបានការឧបត្ថម្ភពីសំណាក់ លោកឧកញ៉ា ម៉ុ...

(ភ្នំពេញ)៖ រោងអង្គុយចាំរបស់បងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលបានយកកូនមកព្យាបាល ក្នុងមន្ទីរពេទ្យគន្ធបុប្ផា ទទួលបានការឧបត្ថម្ភពីសំណាក់ លោកឧកញ៉ា ម៉ុង ឫទ្ធី បានលេចចេញជារូបរាងហើយ ដើម្បីឲ្យកុមារក៏ដូចជាអាណាព្យាបាល ដែលអង្គុយរង់ចាំយកកូនព្យាបាលជំងឺ ក្នុងមន្ទីពេទ្យកុមារមួយនេះ ងាយស្រួលដល់ការអង្គុយរង់ចាំ ពោលមិនអង្គុយលើឥដ្ឋការ៉ូ ឬអង្គុយផ្ទាល់ដី ដូចមុនទៀតឡើយ។ រោងជំរករង់ចាំចំនួន៤ បាននាំយកមកបំពាក់ជាមុន ក្នុងចំណោម រោងចំនួន២២ ដែលរោងនីមួយៗធ្វើពីដែកធន់នឹងច្រេះ មានកៅអីរានធ្វើពីឈើចក្រំ បណ្តោយ៤ម៉ែត្រ, ទទឹងសំយ៉ាបដំបូល ៣ម៉ែត្រ និងកំពស់២ម៉៨០។ លោក គួច ចំរើន អភិបាលខណ្ឌដូនពេញ លោក វេជ្ជបណ្ឌិត Denis Laurent តំណាងលោកវេជ្ជបណ្ឌិត រិចន័រ មានវត្តមានផងដែរ។ សូមបញ្ជាក់ថា កើតចេញពីទឹកចិត្តអាណិតអាសូរ ដល់ប្រជាពលរដ្ឋរាប់រយនាក់ ដែលទៅអង្គុយចាំទទួលសេវាព្យាបាល ជារៀងរាល់ថ្ងៃនៅមន្ទីរពេទ្យ គន្ធបុប្ផា ដោយគ្មានកន្លែងអង្គុយសមរម្យនោះ លោកឧកញ៉ា ម៉ុង ឫទ្ធី បានសម្រេចសាងសង់រោងជំរករង់ចាំជាច្រើន ទៅដាក់នៅជុំវិញបរិវេណមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីសម្រួលដល់ការរង់ចាំរបស់ប្រជាពលរដ្ឋ។ សូមជំរាបថា ជារៀងរាល់ថ្ងៃគេតែងសង្កេតឃើញប្រជាពលរដ្ឋរាប់រយនាក់ ជាមួយកូនតូចៗរបស់ខ្លួននៅក្នុងដៃផង តែងបានទៅ អង្គុយយ៉ាងត្រៀបត្រារង់ចាំចាប់លេខ នាំកូនៗចូលទៅពិនិត្យ និងព្យាបាលជំងឺ។ ពួកគេត្រូវអង្គុយនៅលើការរ៉ូឡា ឬស្មៅនៅពីមុខមន្ទីរពេទ្យយ៉ាងលំបាក។ ព្រោះតែចិត្តអាណិតអាសូនេះ ឧកញ៉ា ម៉ុង ឫទ្ធី ក៏បានសាងសង់រោងអង្គុយរង់ចាំជាច្រើន យកទៅដាក់នៅតាមបរិ វេណជុំវិញមន្ទីរពេទ្យ ដើម្បីជួយសម្រួលដល់ការអង្គុយរង់ចាំ។ បើតាមលោកឧកញ៉ា បានឲ្យដឹងថា រោងជាច្រើនបានសាងសង់រួចរាល់ហើយ និងបានយកមកដាក់ជាបណ្ដើរៗហើយ៕ ប្រភពពី​ freshnews









Sponsor