Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

បុកម៉ូតូកង់បីរួចហើយ លោតទៅដេកក្នុងប្រឡាយ

បុកម៉ូតូកង់បីរួចហើយ លោតទៅដេកក្នុងប្រឡាយ..។ កាលពីវេលាម៉ោង ៧.៥០នាទី ថ្ងៃទី២៨តុលា២០១៥ នៅផ្លូវជាតិលេខ៣ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ មានគ្រោះ...

បុកម៉ូតូកង់បីរួចហើយ លោតទៅដេកក្នុងប្រឡាយ..។ កាលពីវេលាម៉ោង ៧.៥០នាទី ថ្ងៃទី២៨តុលា២០១៥ នៅផ្លូវជាតិលេខ៣ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ មានគ្រោះថ្នាក់ ចរាចរណ៍មួយ រវាងរថយន្តCamryឆ្លាម ពណ៌ស្ករ ពាក់ផ្លាកលេខ ភ្នំពេញ២R.៥៩៩៤ ជាមួយម៉ូតូកង់បី បណ្តាលអោយ ម្ចាស់ម៉ូតូកង់បី រងរបួសបាក់ជើងខាងស្តាំ.។ តាមរយ:ប្រជាពលរដ្ឋ ដែលបានឃើញហេតុការណ៍ បានអោយដឺងថា : ម៉ូតូរុឺម៉កកង់បី បានបើកបរពីទិស ខាងត្បូងទៅជើង ចំណែករថយន្ត បើកបរពីទិសខាងជើង ទៅទិសខាងត្បូង លុះមកដល់ កន្លែងកើតហេតុ ស្រាប់តែរថយន្តរេចង្កូត ទៅបុកម៉ូតូកង់បី ចំពីមុខពេញទំហឹង បណ្តាលអោយ ខ្ទេចម៉ូតូកង់បី ចំណែកអ្នកបើកម៉ូតូ របួសបាក់ខ្ទេចជើង ខាងស្តាំ. មិនទាន់អស់ខ្យល់ រថយន្តបានបោលចុះទៅ ដេកក្នុងប្រឡាយក្បែរថ្នល់ ឯម្ចាស់រត់គេចខ្លួនបាត់.។ ក្រោយកើតហេតុ អ្នករបួសត្រូវបាន រថយន្តសង្រ្គោះ របស់អង្គភាព៧១១ ដឹកយកទៅសង្រ្គោះ នៅពេទ្យកាលម៉ែត្រ រីឯរថយន្តបង្ករ និងម៉ូតូកង់បី ត្រូវបានប៉ូលីសជំនាញ យកទៅទុកនៅ ការិយាល័យ នគរបាលចរាចរណ៍ក្រុង ដើម្បីដោះស្រាយតាមច្បាប់.៕
Sponsor