Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

អគ្គីភ័យលេបត្របាក់ផ្ទះ អស់០៤ខ្នង នៅសង្កាត់ទន្លេបាសាក់..

រាជធានីភ្នំពេញ៖អគ្គីភ័យលេបត្របាក់ផ្ទះ អស់០៤ខ្នង នៅសង្កាត់ទន្លេបាសាក់..។ នៅវេលាម៉ោង ១២.៣០ នាទី រំលងអាធ្រាត ឆ្លងចូលថ្ងៃទី ០៩តុលា២០១៥ មានអគ្គី...

រាជធានីភ្នំពេញ៖អគ្គីភ័យលេបត្របាក់ផ្ទះ អស់០៤ខ្នង នៅសង្កាត់ទន្លេបាសាក់..។ នៅវេលាម៉ោង ១២.៣០ នាទី រំលងអាធ្រាត ឆ្លងចូលថ្ងៃទី ០៩តុលា២០១៥ មានអគ្គីភ័យមួយ បានកើតឡើងទៅលើផ្ទះ ប្រជាពលរដ្ឋ ចំនូន០៤ខ្នង ខាងត្បូងរូបព្រះសំណាក ព្រះបរមរតន:កោដ្ឋ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ. អគ្គីភ័យនេះបានឆេះលើផ្ទះលេខ ៥៦A.Eoz ,៥៦B. Eoz,៥៦C.Eoz,៥៦D.Eoz ខាងក្រោយហាង ចាវ៉ាកាហ្វេ. ក្នុងនោះផ្ទះដែលរងផល ប៉ះពាល់បន្តិចបន្តួច គឺផ្ទះលេខ៥៦D.Eoz ចំណែកផ្ទះ០៣ខ្នងទៀត រងការឆេះស្ទើរទាំងស្រុង..។ តាមប្រសាសន៍ម្ចាស់ផ្ទះ បានប្រាប់អោយដឹងថា : ក្នុងវេលាកើតហេតុ គាត់ភ្ញាក់ដឹងខ្លួន ឃើញភ្លើងឆេះ នៅជាន់ខាងលើផ្នែកខាងក្រោយ ខ្លាំងទៅហើយ ទើបគាត់បានដាស់គ្នា អោយក្រោកពីដំណេក និងនាំគ្នាយកសំភារ: របស់របរ ចេញពីកន្លែងកើត អគ្គីភ័យ ហើយក៍សុំអន្តរាគមន៍ ពីខាងរថយន្ត ពន្លត់អគ្គីិភ័យ និងអាជ្ញាធរមូលដ្ឋាន.។ ប្រមាណ១៥នាទីក្រោយមក កងរថយន្តពន្លត់ អគ្គីភ័យ បានមកដល់ ធ្វើការបាញ់ពន្លត់ភ្លាមៗ ក្រោមការបញ្ជារផ្ទាល់ ពីលោកឧត្តមសេនី ជួន សុវណ្ណ ស្នងការនគរបាល រាជធានីភ្នំពេញ ដោយប្រើពេលជាងមួយម៉ោង ទើបអគ្គីភ័យបានរលត់ទាំងស្រុង..។ ក្នុងប្រត្តិបត្តិការនេះ បានប្រើរថយន្ត ពន្លត់អគ្គីភ័យ សរុបចំនួន២៥គ្រឿង ក្នុងនោះរថយន្តនគរបាលក្រុង ២២គ្រឿង. រថយន្តកោះពេជ្រ០២គ្រឿង. រថយន្តស្រាបៀរកម្ពុជា០១គ្រឿង ប្រើប្រាស់ទឹកអស់ ចំនួន២៩រថយន្ត. ការខូចខាត លទ្ធផលបឋម គឺ ផ្ទះចំនួន០៣ខ្នង និងសំភារ: ឆេះស្ទើរទាំងស្រុង ចំណែកផ្ទះ០១ខ្នងទៀត រងផលប៉ះពាល់តិចតួច. ក្នុងហេតុការណ៍នេះ ពុំមានមនុស្សស្លាប់ រឺរងរបួសទេ. តាមការសន្និដ្ឋាន របស់មន្រ្តីប៉ូលីសថា អគ្គីភ័យនេះ កើតឡើងដោយសារ តែឆ្លងចរន្តអគ្គីសនី..៕
Sponsor