Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

បុកគេពីក្រោយ បណ្តាលអោយស្រ្តីម្នាក់ របួសស្រាល

បុកគេពីក្រោយ បណ្តាលអោយស្រ្តីម្នាក់ របួសស្រាល.។ នៅលើផ្លូវ២០០៤ កាលពីវេលាម៉ោង៩.០០នាទីយប់ ថ្ងៃទី២៣តុលា២០១៥ មុខសាលាអន្តរជាតិ CIA មានគ្រោះថ្នាក់ចរ...

បុកគេពីក្រោយ បណ្តាលអោយស្រ្តីម្នាក់ របួសស្រាល.។ នៅលើផ្លូវ២០០៤ កាលពីវេលាម៉ោង៩.០០នាទីយប់ ថ្ងៃទី២៣តុលា២០១៥ មុខសាលាអន្តរជាតិ CIA មានគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត Highlander ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ ២X.៧៨៦០ ជាមួយម៉ូតូ Smash V ពណ៌ខ្មៅ ពាក់ផ្លាកលេខ ក្រចេះ ១B.៣០០៣ បណ្តាលអោយ ស្រ្តីម្នាក់រងរបួសស្រាល ចំណែកបុរសជាប្តី របួសរលាត់ ដៃបន្តិចប៉ុណ្ណោះ.។ ប្រភពបានអោយដឹងថា : រថយន្តនិងម៉ូតូ បើកបរស្របទិសគ្នា លើផ្លូវ២០០៤ ក្នុងទិសដៅ ពីលិចទៅកើត លុះមកដល់មុខសាលាអន្តរជាតិCIA ស្រាប់តែរថយន្ត Highlander បានបុកម៉ូតូSmash ពីក្រោយខ្ទាតអ្នកជិះចេញពីម៉ូតូ ហើយរថយន្តបានអូស ម៉ូតូទៅមុខប្រមាណជាង១០ម៉ែត្រ ទើបទៅមុខលែងរួច ក្រោយពេលកើតហេតុ ប៉ូលីសបានមកដល់ ហើយចាត់បញ្ជូនស្រ្តីរងគ្រោះ ទៅកាន់មន្ទីរពេទ្យ និងបានវាស់វែង នៅកន្លែងកើតហេតុ រៀបចំឯកសារ ដើម្បីដោះស្រាយតាមច្បាប់. ប៉ុន្តែភាគីរថយន្តបង្ករ បានសុំដោះស្រាយ ជាមួយជនរងគ្រោះនៅនិងកន្លែង៕
Sponsor