Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

ឆ្លងចរន្តអគ្គីសនី ឆេះបង្គោលភ្លើងសាធារណ:

ឆ្លងចរន្តអគ្គីសនី ឆេះបង្គោលភ្លើងសាធារណ:.។ បង្គោលភ្លើងសាធារណ: ដែលស្ថិតនៅលើផ្លូវលេខ ២០៥ កែងនិងផ្លូវ២៩៦ មុខផ្ទះលេខ៦ E០ ទីតាំងចែកចាយ នៃសហគ្រាស ផ...

ឆ្លងចរន្តអគ្គីសនី ឆេះបង្គោលភ្លើងសាធារណ:.។ បង្គោលភ្លើងសាធារណ: ដែលស្ថិតនៅលើផ្លូវលេខ ២០៥ កែងនិងផ្លូវ២៩៦ មុខផ្ទះលេខ៦ E០ ទីតាំងចែកចាយ នៃសហគ្រាស ផលិតទឹកសុីអុីវ. អុឹង ប៉េងហេង សង្កាត់ទួលស្វាយព្រៃ២.ខណ្ឌចុះការមន. បណ្តាលអោយមាន ការភ្ញាក់ផ្អើល និងដាច់ចរន្តភ្លើង ទាំងកណ្តាលយប់. ដែលករណីនេះ កើតឡើងកាលពី វេលាម៉ោង១.១០នាទី រំលងអាធ្រាត ឆ្លងចូលថ្ងៃទី ២៧ តុលា ២០១៥នេះ.។ ក្រោយកើតហេតុ ក្រុមរថយន្តពន្លត់អគ្គីភ័យ របស់ ស្នងការនគរបាល រាជធានីភ្នំពេញ ចំនួន០២គ្រឿង បានមកអន្តរាគមន៍ បាញ់ពន្លត់ ដោយប្រើប្រាស់ទឹក អស់ចំនួន០១រថយន្ត. អ្វីដែលជាសំណាងល្អនោះគឺ សហគ្រាសផលិតទឹកសុីអុីវនេះ នៅជិតបង្គោលភ្លើង តែមិនបានឆ្លងឆេះ ដល់សហគ្រាសនេះឡើយ.។ គេសង្លេតឃើញថា មួយរយ:នេះ រាល់ការកើតឡើង នៅអគ្គីភ័យ ទាំងលំនៅដ្ឋាន.រោងចក្រសហគ្រាស និង បង្គោលភ្លើងសាធារណ: សុទ្ធតែកើតមកពីការឆ្លង ខ្សែរចរន្តអគ្គីសនីទាំងអស់. ហេតុនេះគ្រប់លំនៅដ្ឋាន រោងចក្រ សហគ្រាស ស្ថាប័ន អង្គភាពនានា គួរតែមាន ការប្រុងប្រយ័ត្ន យកចិត្តទុកដាក់ ក្នុងការរៀបចំខ្សែចរន្ត អោយបានត្រឹមត្រូវ តាមបទដ្ឋាន បច្ចេកទេស ដើម្បីជៀសវាងការខាតបង់ ជាយថាហេតុ ដែលបណ្តាលមកពី ឆ្លងចរន្តអគ្គីសនី.៕
Sponsor