Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

Fort Rangerបុកដាច់កង់ហើយ បើករត់គេចទៀត

រាជធានីភ្នំពេញ៖Fort Rangerបុកដាច់កង់ហើយ បើករត់គេចទៀត.។ កាលពីរាត្រីថ្ងៃទី ០៤ តុលា ២០១៥ វេលាម៉ោង ១១.៣០ នាទី រថយន្ត Fort Ranger មួយគ្រឿង បានបើក...

រាជធានីភ្នំពេញ៖Fort Rangerបុកដាច់កង់ហើយ បើករត់គេចទៀត.។ កាលពីរាត្រីថ្ងៃទី ០៤ តុលា ២០១៥ វេលាម៉ោង ១១.៣០ នាទី រថយន្ត Fort Ranger មួយគ្រឿង បានបើកបុករថយន្ត Camry បាឡែនពណ៌សរ ដែលចតស្ងៀម បណ្តាលអោយដាច់ កង់ខាងឆ្វេង ហើយបើករត់ រហូតដល់ជិតរង្វង់មូល គួចកាណុង ទើបឈប់ រួចអ្នកបើកបរ រត់គេចខ្លួនបាត់..។ រថយន្ត Fort Ranger ដែលបង្ករគ្រោះថ្នាក់នោះ ពណ៌ប្រផេះចាស់ ពាក់ផ្លាកលេខ ភ្នំពេញ ២AD. ៥១០០ រថយន្តរងគ្រោះម៉ាក Camry បាឡែន ពណ៌សរ ពាក់ផ្លាកលេខ ភ្នំពេញ ២AE.៣៧១៧..។ តាមប្រភពនៅកន្លែងកើតហេតុ បានប្រាប់អោយ ដឹងថា : គេបានឃើញរថយន្ត Fort បើកបរលើផ្លូវ លេខ ៦៥ ក្នុងសង្កាត់ស្រះចក ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន លុះមកជិតដល់មុខ ក្លិបហូលីដេ ក៍បានបុករថយន្ត Camry ដែលចតឈប់ស្ងៀម ចំពីក្រោយចំហៀងខាងឆ្វេង បណ្តាលអោយរងការ ខូចខាតយ៉ាងដំណំ.. ក្រោយពីបុករថយន្ត Camry បានបណ្តាលអោយ រថយន្ត Fort ដាច់កង់មុខនៅកន្លែងកើតហេតុ ឯរថយន្តត្រូវបានម្ចាស់វា បន្តរបើករត់គេច ក្នុងពេលរថយន្ត មានកង់តែបីប៉ុណ្ណោះ. រថយន្ត Fort. រត់គេចពីកន្លែងកើតហេតុ រហូតដល់ផ្លូវលេខ ៩១ សង្កាត់ទួលសង្កែ ជិតរង្វង់មូលកាំភ្លើងគួចកាណុង ទើបត្រូវបានកម្លាំង សមត្ថកិច្ចមូលដ្ឋានតាមទាន់ ឯម្ចាស់រថយន្ត បានបើកទ្វារចុះ រត់គេចខ្លួនបាត់. ក្នុងហេតុការណ៍នេះ ពុំបណ្តាលអោយ មានមនុស្សរងរបួសទេ..។ ក្រោយពេលកើតហេតុ ប៉ូលីសជំនាញចរាចរណ៍ ខណ្ឌដូនពេញ បានចុះទៅត្រួតពិនិត្យ តាមជំនាញ តែតំណាងម្ចាស់រថយន្ត Fort សុំចចារដោះស្រាយ ជាមួយម្ចាស់ រថយន្ត Camry នៅហ្នឹងកន្លែង ដោយទុកអោយ មន្ត្រីប៉ូលីសចរាចរណ៍ ខណ្ឌដូនពេញ ទំនេរអត់ការធ្វើ. នៅពេលអ្នកយកពត៌មានយើង សាកសួរពីបញ្ហានេះ លោកប៉ូលីសបានឆ្លើយថា : (កុំរវល់រឿងរបស់គេ ទុកអោយគេដោះស្រាយគ្នាទៅ) អស្ចារ្សលោកប៉ូលីស ឆ្លើយបានល្អ.. ៕
Sponsor