Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

Highlander អត់ផ្លាកលេខ បុករះម៉ូតូ០២គ្រឿង

Highlander អត់ផ្លាកលេខ បុករះម៉ូតូ០២គ្រឿង.។ កាលពីវេលាម៉ោង១១.១៥នាទីយប់ ថ្ងៃទី ៣០ តុលា ២០១៥ នៅជិតផ្លូវរទេះភ្លើង ផ្លូវ៥៩៨ មុខហាងចែ លី ១៦៨ លក់គ្រ...

Highlander អត់ផ្លាកលេខ បុករះម៉ូតូ០២គ្រឿង.។ កាលពីវេលាម៉ោង១១.១៥នាទីយប់ ថ្ងៃទី ៣០ តុលា ២០១៥ នៅជិតផ្លូវរទេះភ្លើង ផ្លូវ៥៩៨ មុខហាងចែ លី ១៦៨ លក់គ្រឿងសមុទ្រ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក. មានករណី គ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្ករឡើងដោយ រថយន្ត Highlander ពណ៌ស្ករ អត់ផ្លាកលេខ បានបុករះពីក្រោយ ទៅលើម៉ូតូ០២គ្រឿង មានម៉ូតូម៉ាក CBR.១៥០ cc ពណ៌សរលាយប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ ១CF.៤៦៦៧. មួយគ្រឿងទៀត ម៉ូតូសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ១BZ.៤៩៨៦ បណ្តាលអោយ បុរស០២នាក់ រងរបួសស្រាល. ចំណែកម៉ូតូ ខូចខាតបន្តិចបន្តួច.។ បើតាមអ្នកឃើញហេតុការណ៍ បានអោយដឹងថា : គេបានឃើញម៉ូតូ ទាំងពីរគ្រឿង ជិះលើផ្លូវលេខ៥៩៨ ក្នុងទិសដៅ ពីត្បូងទៅជើង ចំណែករថយន្ត ក៍ធ្វើដំណើរ ស្របទិសជាមួយម៉ូតូុដែរ លុះមកដល់ជិត ផ្លូវរទេះភ្លើង ស្រាប់តែរថយន្ត បានបើកបុក ម៉ូតូទាំងពីរ ចំពីក្រោយ ធ្វើអោយម៉ូតូសេ១២៥ ខ្ទាតចេញ រីឯម៉ូតូ CBR ត្រូវរថយន្តសង្កត់ជាប់ពីមុខ.។ ក្រោយពេលកើតហេតុ ប៉ូលីសមូលដ្ឋាន បានមកដល់ សួរនាំពីគ្រោះថ្នាក់នេះ ប៉ុន្តែភាគីទាំងពីរ បានសុំចចារគ្នា ព្រោះមិនមាន ខូចខាតធំរឺរបួសធ្ងន់ធ្ងរ ចុងបញ្ចប់ភាគីទាំងពីរ ត្រូវគ្នាបញ្ចប់បញ្ហា ដោយភាគី ខាងរថយន្ត សងទៅភាគីម៉ូតូ ចំនួន ១១០ ដុល្លា.។ ប៉ុន្តែ អ្វីដែលមិនគួរអោយ យើងពេញចិត្តនោះ គឺ ភាគីខាងរថយន្ត ក្នុងពេលចចារគ្នា បានប្រើអត្តចរិក និង ពាក្យសំដីមួយចំនួន មិនសមរម្យ ទៅលើភាគីម៉ូតូ តាមរបៀបអាងខ្សែបក្សពួក. ហើយក៍មានលោកម្នាក់ ដែលយើងដឹងថា គាត់ជាប៉ូលីស បានមកនិយាយសំរួល តាមរបៀបជាអ្នក អន្តរាគមន៍ (កាង) ដែលធ្វើអោយមហាជន មិនសប្បាយចិត្ត ចំពោះទង្វើបែបនេះ.។ មហាជនបានសំណូមពរ សុំអោយយើងសរសេរ តាមការពិតផង គាត់ថាមានតែ ពត៌មានមហាជនទេ ដែលគាត់ជឿថា មិនលំអៀងមាន.សមធម៌..៕
Sponsor