Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

ឆេះរោងចក្រ SG.International នៅភូមិបាយ៉ាប(មាន Video)

រាជធានីភ្នំពេញ៖ឆេះរោងចក្រ SG.International នៅភូមិបាយ៉ាប.។ នៅថ្ងៃទី១៩ តុលា ២០១៥ វេលាម៉ោង ៦.២០នាទី អគ្គីភ័យមួយបានឆាបឆេះ រោងចក្រ SG.Internation...

រាជធានីភ្នំពេញ៖ឆេះរោងចក្រ SG.International នៅភូមិបាយ៉ាប.។ នៅថ្ងៃទី១៩ តុលា ២០១៥ វេលាម៉ោង ៦.២០នាទី អគ្គីភ័យមួយបានឆាបឆេះ រោងចក្រ SG.International នៅក្នុងក្រុម៤ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ. បណ្តាលអោយអាគាររោងចក្រ ដែលមានបណ្តោយ ៨២គុណ២៧ម៉ែត្រ ដែលមាន ម៉ាសុីនដេរ និងក្រណាត់ រងការខូចខាតអស់ប្រមាណ៥០ភាគរយ.។ តាមប្រភពនៅកន្លែងកើតហេតុ បានអោយដឹងថា : នៅក្នុងវេលាកើតហេតុខាងលើ មានខ្យល់ខ្លាំង មេឃងងឹតរកភ្លៀង ក៍ស្រាប់តែពួកគាត់ ក្រឡេកទៅឃើញភ្លើង បានឆេះចេញពីអាគាររោងចក្រ ផ្នែកខាងលិច គាត់ក៍បានទូរស័ព្ទ សុំអន្តរាគមន៍ពី ក្រុមពន្លត់អគ្គីភ័យតែម្តង.។ ក្រោយមានការសុំជំនួយ ក្រុមពន្លត់អគ្គីភ័យ របស់រាជធានីភ្នំពេញ.ង៧០.ស្រាបៀរកម្ពុជា បានមកដល់ជាបន្តរបន្ទាប់ និងបាញ់ពន្លត់កន្លែងកើត អគ្គីភ័យ និងបាញ់ទឹកការពារ តំបន់ជិតនោះកុំអោយមាន អគ្គីភ័យឆ្លងរាលដាល. ក្នុងកិច្ចអន្តរាគមន៍នេះ បានប្រើពេលជាង២ម៉ោង ទើបអគ្គីភ័យត្រូវរលត់ ដោយប្រើអស់ទឹកចំនួន៣០រថយន្ត .។ តាមការសន្និដ្ឋានជំហានដំបូង មន្ត្រីជំនាញបានអោយដឹងថា. អគ្គីភ័យដែលកើតឡើង គឺបណ្តាលមកពីការ ឆ្លងចរន្តអគ្គីសនី. មន្ត្រីជំនាញ បានសំណូមពរ ដល់បណ្តារោងចក្រ សហគ្រាសទាំងអស់ មេត្តាយកចិត្តទុកដាក់ ត្រួតពិនិត្យ ប្រព័ន្ធបណ្តាញអគ្គីសនី ប្រព័ន្ធការពារ អោយបានហ្មត់ចត់ច្បាស់លាស់ ដើម្បីជៀសវាង ការកើត មហន្តរាយជាយថាហេតុ..៕
Sponsor