Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

អគ្គីភ័យ ឆេះផ្ទះលក់សំភារ:សំណង់ ទាំងកណ្តាលយប់

អគ្គីភ័យ ឆេះផ្ទះលក់សំភារ:សំណង់ ទាំងកណ្តាលយប់.។ កាលពីរំលងអាធ្រាត ឆ្លងចូលថ្ងៃទី១៥ វិច្ឆិការ ២០១៥ វេលាម៉ោង២.៣០នាទី មានអគ្គីភ័យមួយ បានកើតឡើង ជាហ...

អគ្គីភ័យ ឆេះផ្ទះលក់សំភារ:សំណង់ ទាំងកណ្តាលយប់.។ កាលពីរំលងអាធ្រាត ឆ្លងចូលថ្ងៃទី១៥ វិច្ឆិការ ២០១៥ វេលាម៉ោង២.៣០នាទី មានអគ្គីភ័យមួយ បានកើតឡើង ជាហេតុបណ្តាលអោយ មានការឆាបឆេះយ៉ាងខ្លាំង នៅផ្ទះ៣១៩អា.បេ ផ្លូវម៉ៅសេទុង ក្រុមទី ៣៧ ភូមិ៧ សង្កាត់ផ្សាដេប៉ូទី១ ខណ្ឌទួលគោក ដែលមានយីហោ លី ដេគ័រ. ដែលមានម្ចាស់ផ្ទះឈ្មោះ ជា ឆេងលី.។ បើតាមប្រភពពីកម្មករ ដែលសំរាកនៅក្នុងផ្ទះកើតហេតុ បានអោយដឹងថា : នៅមុនពេលកើតហេតុ ពួកគេបានសំរាកលង់លក់ នៅក្នុងផ្ទះ ប៉ុន្តែដល់វេលាកើតហេតុ ពួកគេមានអារម្មណ៍ ថាថប់ដង្ហើម និងមានចំហាយក្តៅ ទើបនាំគ្នាភ្ញាក់ក្រោកឡើង ក៍ស្រាប់តែឃើញ អណ្តាតភ្លើង ឆេះនៅផ្នែកខាងក្រោយ ទើបពួកគេបាន នាំគ្នាស្រវ៉ារកសោរ ចាក់បើកទ្វារចេញមកក្រៅ ស្រែកហៅ រកជំនួយអន្តរាគមន៍ បណ្តាលអោយមានការភ្ញាក់ផ្អើល ដល់អ្នកជិតខាង ហើយបានទូរស័ព្ទ ហៅទៅក្រុមរថយន្ត ពន្លត់អគ្គីភ័យ ដើម្បីអន្តរាគមន៍.។ ក្រោយទទួលបានពត៌មាន ក្រុមរថយន្តពន្លត់អគ្គីភ័យ របស់ស្នងការនគរបាលក្រុង បានចេញមកជួយអន្តរាគមន៍ បាញ់ទឹកពន្លត់ភ្លាមៗ. ក្រោមការដឹកនាំរបស់ លោកប្រធាន កងពន្លត់អគ្គីភ័យ និងមានការចូលរួមពី លោកអភិបាលរងខណ្ឌ. កងកម្លាំងនគរបាល. កងរាជអាវុធហត្ថ ខណ្ឌទួលគោក. ដោយប្រើពេលជាង ០១ម៉ោង ទើបអគ្គីភ័យរលត់ ក្នុងកិច្ចអន្តរាគមន៍នេះ បានប្រើរថយន្ត ពន្លត់អគ្គីភ័យ ចំនួន១០គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១២ រថយន្ត.។ ក្រោយអគ្គីភ័យរលត់ គេពិនិត្យឃើញថា. សំភារ:សំណង់ គ្រប់ប្រភេទនៅក្នុងផ្ទះ ត្រូវអគ្គីភ័យបំផ្លាញ ស្ទើរតែទាំងស្រុង បើតាមការប៉ាន់ស្មាន វាមានតម្លៃរាប់មុឺនដុល្លារឯណោះ ចំណែកម៉ូតូ០២គ្រឿង រងការឆេះ បន្តិចបន្តួចប៉ុណ្ណោះ បើតាមការសន្និដ្ឋាន របស់មន្ត្រីជំនាញថា អគ្គីភ័យនេះ បណ្តាលមកពី ឆ្លងចរន្តអគ្គីសនី. រីឯកម្មករ០៤នាក់ ដែលស្នាក់នៅ ក្នុងផ្ទះកើតហេតុ ក៍ត្រូវបានប៉ូលីស នាំទៅសួរនាំបំភ្លឺ ជុំវិញករណីអគ្គីភ័យនេះ នៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក..៕
Sponsor