Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

បុរសកូរ៉េចេញពីសុីផឹក ស្រវឹងបើករថយន្តនិងម៉ូតូ លើផ្លូវកម្ពុជាក្រោម

រាជធានីភ្នំពេញៈបុរសកូរ៉េចេញពីសុីផឹក ស្រវឹងបើករថយន្តនិងម៉ូតូ លើផ្លូវកម្ពុជាក្រោម..។ ថ្ងៃទី ២៣ វិច្ឆការ ២០១៥ វេលាម៉ោង៩.១០ នាទី នៅលើផ្លូវកម្ពុជ...

រាជធានីភ្នំពេញៈបុរសកូរ៉េចេញពីសុីផឹក ស្រវឹងបើករថយន្តនិងម៉ូតូ លើផ្លូវកម្ពុជាក្រោម..។ ថ្ងៃទី ២៣ វិច្ឆការ ២០១៥ វេលាម៉ោង៩.១០ នាទី នៅលើផ្លូវកម្ពុជាក្រោម មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង ដែលបង្ករឡើងដោយរថយន្ត Lexus RX៣០០ ពណ៌មាស ពាក់ផ្លាកលេខ ភ្នំពេញ ២t.៤៦៣៣ បើកបរដោយជនជាតិកូរ៉េ បានបុករថយន្ត Highlander. ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ២ad. ៧៧៤៩ និង ម៉ូតូSuper.Cub៩០ ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ ១ar.៣៣៩៧.។ បើតាមប្រភព ដែលឃើញហេតុការណ៌ បានអោយដឹងថា : គេបានឃើញរថយន្ត Lexus បើកបរ លើផ្លូវកម្ពុជាក្រោម មកពីទិសខាងកើតទៅលិច រេចង្កូតម្តងឆ្វេង ម្តងស្តាំ លុះមកដល់មុខពេទ្យ អង្គរធំ ក៍រេទៅបុករថយន្ត Highlander ចំខាងក្រោយ ផ្នែកខាងឆ្វេង. តែម្ចាស់រថយន្ត Lexus មិនបានឈប់ទេ ក៍បើករត់ទៅមុខ ទាំងបែកកង់ ពេលមកដល់ ភ្លើងសញ្ញាចរាចរណ៍ មុខpizza company ក៍បានបុកម៉ូតូ Super cub មួយគ្រឿងទៀត ទើបត្រូវឃាត់បាន ដោយមហាជន.។ អ្វីដែលគួរអោយហួសចិត្តនោះគឺ. ក្នុងពេលដែលមហាជន កំពុងឃាត់រថយន្តបង្ករ ក៍ស្រាប់ តែមានរថយន្ត Camryឆ្លាម ពណ៌ស្ករ ផ្លាកលេខ ភ្នំពេញ២a.៥១៧២ បានបើកមកឈប់ពីក្រោយ បណ្តាលអោយកកស្ទះ ចរាចរណ៍. នៅពេលប៉ូលីសទៅពិនិត្យ ទើបដឹងថា. អ្នកបើករថយន្ត ជាមនុស្សស្រវឹង ដេកលក់បាត់ទៅហើយ. ក្រោយការសុើបសួរ បានដឹងថា. បុរសនោះជាជនជាតិកូរ៉េ មកពីផឹក ជាមួយគ្នា ហើយស្រវឹងដូចគ្នា.។ ក្រោយពេលកើតហេតុ ប៉ូលីសមូលដ្ឋានបានមកដល់ ធ្វើការវាស់វែង និងហៅខាងជំនាញ ចរាចរណ៌ក្រុងមកយក ប៉ុន្តែបុរសកូរ៉េប្រមឹក បែបរាងស្វាងស្រា ក៍សុំចចារដោះស្រាយ ជាមួយម្ចាស់រថយន្ត និងម៉ូតូនៅនឹងកន្លែង. ចំណែកឯ បុរសកូរ៉េស្រវឹង បើករថយន្តឆ្លាមមកដេក កណ្តាលផ្លូវដាស់មិនក្រោក ក៍ត្រូវពួកម៉ាក ជាជនជាតិ កូរ៉េដូចគ្នា វាយបំបែកកញ្ចក់ ហើយបើករថយន្ត ចេញបាត់ទៅ..៕
Sponsor