Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

ជនជាតិកូរ៉េ បើករថយន្តបុកម៉ូតូ០២គ្រឿង របួស០៥នាក់

ជនជាតិកូរ៉េ បើករថយន្តបុកម៉ូតូ០២គ្រឿង របួស០៥នាក់.។ នៅម៉ោង៩.២០នាទី យប់ថ្ងៃទី០៩វិច្ឆិការ២០១៥ នៅលើផ្លូវបេតុង ភ្នំពេញថ្មី ក្នុងសង្កាត់ ភ្នំពេញថ្ម...

ជនជាតិកូរ៉េ បើករថយន្តបុកម៉ូតូ០២គ្រឿង របួស០៥នាក់.។ នៅម៉ោង៩.២០នាទី យប់ថ្ងៃទី០៩វិច្ឆិការ២០១៥ នៅលើផ្លូវបេតុង ភ្នំពេញថ្មី ក្នុងសង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ មានគ្រោះថ្នាក់ ចរាចរណ៌មួយ រវាងរថយន្តនិង ម៉ូតូ០២គ្រឿង បណ្តាលអោយមាន មនុស្សរងរបួស០៥នាក់(របួសធ្ងន់០២នាក់ ស្រាល០៣នាក់ ក្នុងនោះមានម្នាក់ជាស្ត្រី) ក្នុងករណីនេះមាន. រថយន្តNissan Navara ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ២x.០២០៣. ម៉ូតូFTR ពណ៌លឿងលាយសរ ពាក់ផ្លាកលេខ ភ្នំពេញ ១AU.២៣៤៤. ម៉ូតូSmash.V ពណ៌សរ ពាក់ផ្លាកលេខ ភ្នំពេញ ១BN.០៩៩១.។ បើតាមមហាជន ដែលបានឃើញហេតុការណ៌ បានប្រាប់អោយដឹងថា : គេបានឃើញម៉ូតូSmadh.V និងម៉ូតូFTR បើកលើផ្លូវបេតុង ភ្នំពេញថ្មី ពីទិសខាងលិច ទៅទិសខាងកើត ទិសដៅស្របគ្នា ចំណែករថយន្តNissan បើកចេញមកពីផ្លូវលេខ ១៩៨៦ បត់ចូលមកលើផ្លូវបេតុង ក្នុងល្បឿនលឿន ក៍ជ្រុលមកបុកជាមួយម៉ូតូ Smash.V រួចហួសទៅបុក ម៉ូតូFTR មួយទៀត ទើបរថយន្តអស់ល្បឿន..។ បន្ទាប់ពីកើតហេតុ ប៉ូលីសបានមកដល់ ចំណែកអ្នករបួស ត្រូវបានរថយន្តគ្លីនិចឯកជន ដឹកយកទៅសង្គ្រោះ. ក្រោយពេលកសាង ឯកសារ នៅកន្លែងកើតហេតុរួច ប៉ូលីសបានយកម៉ូតូ និងស្ទូចយករថយន្ត ទៅរក្សាទុក នៅការិយាល័យ ប៉ូលីសចរាចរណ៌ក្រុង ដើម្បីរង់ចាំភាគីពាក់ព័ន្ធ ចូលមកដោះស្រាយ.៕
Sponsor