Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

អគ្គីភ័យឆេះ ហាងកាហ្វេ ខ័បខេក នៅខណ្ឌសែនសុខ

អគ្គីភ័យឆេះ ហាងកាហ្វេ ខ័បខេក នៅខណ្ឌសែនសុខ.។ នៅវេលាម៉ោង១០.១៥នាទី យប់ថ្ងៃទី១៥ វិច្ឆិការ ២០១៥ មានអគ្គីភ័យមួយ កើតឡើងនៅហាងកាហ្វេ ផ្ទះលេខ៨៨ ផ្លូវល...

អគ្គីភ័យឆេះ ហាងកាហ្វេ ខ័បខេក នៅខណ្ឌសែនសុខ.។ នៅវេលាម៉ោង១០.១៥នាទី យប់ថ្ងៃទី១៥ វិច្ឆិការ ២០១៥ មានអគ្គីភ័យមួយ កើតឡើងនៅហាងកាហ្វេ ផ្ទះលេខ៨៨ ផ្លូវលេខ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ. ដែលមានឈ្មោះ ឈួន លឹមឈាន់ ជាម្ចាស់ហាង.។ តាមប្រភពពីកន្លែង កើតអគ្គីភ័យ បានអោយដឹងថា : នៅវេលាម៉ោងកើតហេតុ គេបានឃើញផ្សែង ហុយចេញពីហាង ខ័បខេកកាហ្វេយ៉ាងខ្លាំង បន្ទាប់មក ក៍មានអណ្តាតភ្លើងឆេះឡើង បណ្តាលអោយមានការ ភ្ញាក់ផ្លើល និងទូរស័ព្ទសុំការ អន្តរាគមន៍ពី កងរថយន្ត ពន្លត់អគ្គីភ័យ.. ទទួលបានពត៌មានភា្លម ទាំងក្រុមរថយន្ត ពន្លត់អគ្គីភ័យ និងកម្លាំងនគរបាល. កងរាជអាវុធហត្ថ បានទៅដល់ ធ្វើអន្តរាគមន៍ បាញ់ទឹកពន្លត់ និងរៀបចំសណ្តាប់ធ្នាប់ កន្លែងកើតហេតុ.។ នៅម៉ោង១០.៤៥នាទី អគ្គីភ័យត្រូវរលត់ទាំងស្រុង ក្រោមការខិតខំ របស់ក្រុមពន្លត់អគ្គីភ័យ និងសមត្ថកិច្ច គ្រប់ផ្នែក. ក្នុងប្រត្តិបត្តិការនេះ បានប្រើរថយន្តពន្លត់ អគ្គីភ័យ ចំនួន០៦គ្រឿង ប្រើប្រាស់ទឹកអស់០៤រថយន្ត. ចំពោះការខូចខាតគឺ អគ្គីភ័យបានឆេះ សំភារ:និងរបស់របរផ្សេងៗ អស់ប្រមាណ២០ទៅ៣០ភាគរយ. ។ បើតាមការសន្នដ្ឋាន របស់មន្រ្តីជំនាញ បានអោយដឹងថា: អគ្គីភ័យនេះ កើតឡើងដោយសារ ឆ្លងចរន្តអគ្គីសនី..៕
Sponsor