Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

បើករថយន្តដេញបុកគ្នា ហួសចូលផ្ទះម៉ាត២៥០០ ឆេះផ្អើលទាំងយប់

បើករថយន្តដេញបុកគ្នា ហួសចូលផ្ទះម៉ាត២៥០០ ឆេះផ្អើលទាំងយប់..។ អគ្គីភ័យមួយ បង្ករអោយមានការភ្ញាក់ផ្អើល ដល់មហាជន និងសមត្ថកិច្ច រួមជាមួយក្រុមរថយន្ត ព...

បើករថយន្តដេញបុកគ្នា ហួសចូលផ្ទះម៉ាត២៥០០ ឆេះផ្អើលទាំងយប់..។ អគ្គីភ័យមួយ បង្ករអោយមានការភ្ញាក់ផ្អើល ដល់មហាជន និងសមត្ថកិច្ច រួមជាមួយក្រុមរថយន្ត ពន្លត់អគ្គីភ័យ ចេញជួយអន្តរាគមន៍ កាលពីវេលាម៉ោង ១២.៥០នាទីយប់ ឆ្លងចូុលថ្ងៃទី០៨ វិច្ឆិការ ២០១៥ លើផ្លូវជាតិលេខ៥ ជិតឃ្លាំងសាំង ឬស្សីកែវគីឡូលេខ៦ ដែលបង្ករឡើងដោយរថយន្ត ០២គ្រឿង មួយគ្រឿងម៉ាក Corola altis ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ២w.២៦២៧ មួយគ្រឿងទៀត ជារថយន្តCamryឆ្លាម ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ២d.៨០៧២ បណ្តាលអោយឆេះ ផ្ទះម៉ាត២៥០០. ០២ល្វែង តូបលក់លហ្គាស០១កន្លែង. តូបជួសជុលម៉ូតូ០១កន្លែង. ម៉ូតូ០៣គ្រឿង. រថយន្ត០២គ្រឿង. ស្លាប់មនុស្ស០១នាក់. របួស០២នាក់.។ បើតាមប្រភពនៅកន្លែងកើតហេតុ បានអោយដឹងថា : គេបានឃើញរថយន្ត ទាំង០២គ្រឿង បានបើកដេញគៀគ្នា ក្នុងល្បឿនលឿន តាមបណ្តោយផ្លូវ លេខ៣៦ ជាប់សាលាបណ្ឌិតសភា ទិសដៅពីលិចទៅកើត លុះមកដល់ផ្លូវជាតិលេខ៥ រថយន្តទាំងពីរ បុកគ្នាពេញទំហឹង តែដោយល្បឿនរថយន្ត សុទ្ធតែលឿន ក៍បានហួសទៅបុក យ៉ខាងមុខម៉ាត២៥០០ រួចហើយបន្តរ បុកចូលតូបលក់ហ្គាស់ បណ្តាលអោយ ផ្ទុះឆេះរថយន្តទាំងពីរ រួចបន្តរឆេះរាល ដល់ម៉ាត២៥០០ និងតូបជួសជុលម៉ូត. បើតាមបុរសម្នាក់ ដែលរួចខ្លួនពីហេតុការណ៍ អគ្គីភ័យ បានអោយដឹងថា. ស្រ្តីដែលឆេះស្លាប់ ជាភរិយារបសា់គាត់ យើងសុំអោយគាត់បំភ្លឺ ចំពោះរឿងនេះ តែគាត់បដិសេដ ហើយចាកចេញទៅ យើងក៍មិនរំខានគាត់ ដោយគោរពសិទ្ធរបស់គាត់.។ ក្នុងពេលកើតហេតុ រថយន្តពេទ្យ និងរថយន្តពន្លត់អគ្គីភ័យ ជាច្រើនគ្រឿង បានអន្តរាគមន៍ បាញ់ទឹកពន្លត់ ក្រោមការដឹកនាំរបស់លោក នាក់ យ៉ុន និងលោកអធិការ ខណ្ឌឬស្សីកែវ. កិច្ចអន្តរាគមន៍ ពន្លត់អគ្គីភ័យនេះ បានប្រើពេលអស់ជាង០១ម៉ោង ទើបរលត់ ដោយប្រើប្រាស់ទឹកអស់ ជាច្រើនរថយន្ត.។ ក្រោយពេលអគ្គីភ័យរលត់ មន្រ្តីមានសមត្ថកិច្ច បានពិនិត្យពីការខូចខាត ចំណែកសពដែលស្លាប់ បានយកទៅតម្កល់ទុក នៅវត្តទឹកថ្លា រង់ចាំសាច់ញាតិ និងស្ទូចយករថយន្តទាំងពីរ ទៅរក្សាទុកការិយាល័យ ចរាចរណ៍ក្រុងភ្នំពេញ ដើម្បីស្រាវជ្រាវរកមូលហេតុ និងកោះគ្រប់ភាគី ដែលពាក់ព័ន្ធ អោយចូលខ្លួនដោះស្រាយ តាមផ្លូវច្បាប់..៕
Sponsor