Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

អគ្គីភ័យឆេះ បំផ្លាញរថយន្តទុកចោល អស់០៣គ្រឿង

អគ្គីភ័យឆេះ បំផ្លាញរថយន្តទុកចោល អស់០៣គ្រឿង.។ អគ្គីភ័យមួយបានឆាបឆេះ បណ្តាលអោយមាន ការភ្ញាក់ផ្អើលទាំងកណ្តាលអាធ្រាត កាលពីវេលាម៉ោង ២.០០នាទីយប់ ឆ្ល...

អគ្គីភ័យឆេះ បំផ្លាញរថយន្តទុកចោល អស់០៣គ្រឿង.។ អគ្គីភ័យមួយបានឆាបឆេះ បណ្តាលអោយមាន ការភ្ញាក់ផ្អើលទាំងកណ្តាលអាធ្រាត កាលពីវេលាម៉ោង ២.០០នាទីយប់ ឆ្លងចូលថ្ងៃទី០៦ វិច្ឆិការ ២០១៥ នៅខាងក្រោយអតីត ស្ថានទូតថៃ ក្នុងដីឡូត៍លេខ០១ ផ្លូវលេខ៧៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ បណ្តាលអោយ រោងដាក់រថយន្ត០១ខ្នង និងរថយន្ត០៣គ្រឿង ត្រូវអគ្គីភ័យឆេះគ្មានសល់.។ ប់ើតាមអ្នកយាមផ្ទះអង្គការ ការពារកុមារផ្ទុកនិងឆ្លង ជំងឺអេដ៍ មានរបងជាប់គ្នា បានអោយដឹងថា : ដីឡូត៍នេះ មានសង់រោងពីដែក ប្រក់ស័ង្គសី មានដាក់រថយន្តចាស់ៗ ចំនួន០៣គ្រឿង ចំណែកដី ដែលនៅសល់ មានដុះស្មៅនិងកូនឈើ. ហើយមួយរយ:ក្រោយមក រោងដែកបានពុកផុយ បាក់គ្របមកលើរថយន្ត រីឯម្ចាស់ដី ក៍ពុំសូវឃើញមកមើលដែរ. ស្រាប់តែវេលាយប់នេះ ក៍មានអគ្គីភ័យ ឆាបឆេះចេញពីរោង ដាក់រថយន្ត បង្ករអោយមានការ ភិតភ័យទាំងកណ្តាលអាធ្រាត. ក្រោយពីទូរស័ព្ទ សុំអន្តរាគមន៍ ក្រុមរថយន្តពន្លត់អគ្គីភ័យ បានមកអន្តរាគមន៍ បាញ់ពន្លត់ អស់ពេលជិតមួយម៉ោង ទើបអគ្គីភ័យរលត់ ដោយប្រើប្រាស់រថយន្ត ពន្លត់អគ្គីភ័យចំនួន០៧គ្រឿង បាញ់អស់ទឹកចំនួន០៧រថយន្ត រីឯការខូចខាតមាន : ឆេះអស់រថយន្ត០៣គ្រឿង(មិនស្គាល់ម៉ាក) និងរោងដាក់រថយន្ត០១ខ្នង. បើតាមការសន្និដ្ឋានជាបឋម ពីមន្ត្រីជំនាញ និងសមត្ថកិច្ច អគ្គីភ័យនេះ អាចកើតឡើងមាន ០២ករណី. ករណីទី០១. អាចបណ្តាលមកពីមានមនុស្ស លួចដុត. ករណីទី២ អាចបណ្តាលមកពី ឆ្លងចរន្តភ្លើងរថយន្ត នៅពេលដែល រោងដែកពុកផុយ បាក់សង្កត់លើរថយន្ត. តែនេះជាការសន្និដ្ឋានបឋម ប៉ូលីសបានអោយដឹងថា នឹងបន្តរស្រាវជ្រាវ រកមូលហេតុ ដែលបណ្តាលអោយ កើតអគ្គីភ័យនេះ.៕
Sponsor