Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

អំពើមនុស្សឃាដ ដ៍ឃោឃៅទៅលើស្ត្រី ជនជាតិចិន

អំពើមនុស្សឃាដ ដ៍ឃោឃៅទៅលើស្ត្រី ជនជាតិចិន.។ មានការភ្ញាក់ផ្អើលមួយ បានកើតឡើង ក្នុងករណីមាន អំពើមនុស្សឃាដ ទៅលើស្ត្រីជនជាតិចិន ដែលករណី បង្ករអោយមាន...

អំពើមនុស្សឃាដ ដ៍ឃោឃៅទៅលើស្ត្រី ជនជាតិចិន.។ មានការភ្ញាក់ផ្អើលមួយ បានកើតឡើង ក្នុងករណីមាន អំពើមនុស្សឃាដ ទៅលើស្ត្រីជនជាតិចិន ដែលករណី បង្ករអោយមានការ ភ្ញាក់ផ្អើលនេះ កើតឡើងកាលពីវេលាម៉ោងជាង៧.យប់ ថ្ងៃទី១៥ វិច្ឆិការ ២០១៥ នៅក្នុងសំណង់ផ្សារបូរីញូថោន ស្ថិតនៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ.។ បើតាមប្រភពពត៌មាន ពីមន្ត្រីនគរបាល បានអោយដឹងថា : ក្រោយទទួលបានសេចក្តីរាយការណ៍ ពីអ្នកយាមនៅ សំណង់ផ្សារ បូរីញូថោន ថាមានមនុស្សស្លាប់ នៅក្នុងបន្ទប់ជួល របស់សំណង់ផ្សារ បូរីញូថោន ទើបកម្លាំង ប៉ូលីស បានចុះទៅពិនិត្យ និងការពារកន្លែង កើតហេតុ. ក្រោយពីមន្ត្រីជំនាញ ខាងកោសលវិច្ច័យ ចុះមកដល់ពិនិត្យ នៅកន្លែងកើតហេតុ បានអោយដឹងថា : សពជាស្ត្រី អាយុប្រហែល២៣ទៅ២៦ឆ្នាំ មានស្នាមរបួសជាច្រើនកន្លែង បើតាមការពិនិត្យ ស្នាមរបួសទាំងនោះ ដោយសារដំបងនិងកាំបិត. ផ្អែកតាមស្លាកស្នាម នៅកន្លែងកើតហេតុ ប៉ូលីសបាន សន្និដ្ឋានថា : មុនដំបូង ស្រ្តីដែលស្លាប់ ត្រូវបានឃាដករ វាយនិងដំបង រួចហើយបានអូសចូល ទៅក្នុងបន្ទប់ ទើបចាប់អាករ សម្លាប់តែម្តង.។ ក្រោយការពិនិត្យរួច ប៉ូលីសបានឃាត់ខ្លួន ជនជាតិចិន ចំនួន០៤នាក់ នៅកន្លែងកើតហេតុ ដើម្បីសួរនាំ បំភ្លឺជុំវិញករណី អំពើមនុស្សឃាដនេះ. ប៉ូលីសបានអោយដឹងថា : នឹងបន្តរស្រាវជ្រាវ លើករណីនេះ ដើម្បីស្វែងរក អត្តសញ្ញាណ របស់អ្នកស្លាប់ និងពត៌មានផ្សេងៗ ក្នុងការកំណត់ មុខសញ្ញាឃាដករ..៕
Sponsor