Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

ចេញពីជប់លៀង ជិះម៉ូតូបុករថយន្តចតស្ងៀម ស្លាប់ភ្លាមៗ នៅនឹងកន្លែង

រាជធានីភ្នំពេញៈចេញពីជប់លៀង ជិះម៉ូតូបុករថយន្តចតស្ងៀម ស្លាប់ភ្លាមៗ នៅនឹងកន្លែង..។ មានករណីគ្រោះថ្នាក់មួយ បណ្តាលអោយយុវជនម្នាក់ ស្លាប់បាត់បង់ជីវិ...

រាជធានីភ្នំពេញៈចេញពីជប់លៀង ជិះម៉ូតូបុករថយន្តចតស្ងៀម ស្លាប់ភ្លាមៗ នៅនឹងកន្លែង..។ មានករណីគ្រោះថ្នាក់មួយ បណ្តាលអោយយុវជនម្នាក់ ស្លាប់បាត់បង់ជីវិត នៅនឹងកន្លែង ដែលករណីនេះ កើតឡើងកាលពីវេលា ម៉ោង២.៤០នាទីយប់ ឆ្លងចូលថ្ងៃទី២០វិច្ឆិការ២០១៥ នៅលើផ្លូវលេខ៣៧១ មុខផ្ទះលេខ៥៧០ ក្រុមទី០៣ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ.។ បើតាមសាក្សី ដែលបានឃើញហេតុការណ៍ បានអោយដឹងថា : មុនពេលកើតហេតុ គេបានឃើញ យុវជនម្នាក់ ជិះម៉ូតូសេ១២៥ សេរី២០១៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ១DH.២០៧៦ បើកបរលើផ្លូវ ៣៧១ ក្នុងល្បឿនយ៉ាងលឿន ទិសដៅពីលិចទៅកើត លុះមកដល់កន្លែងកើតហេតុ ក៍បានបុកចំពីក្រោយរថយន្ត ដែលចតនៅស្ងៀមពេញទំហឹង បណ្តាលអោយអ្នកបើកបរ ម៉ូតូ ធ្លាក់បោកក្បាលនិងថ្នល់ ប្រកាច់ស្លាប់ភ្លាមៗនៅនឹងកន្លែង. រីឯរថយន្តដែលចត ឈប់ស្ងៀមនោះ ជារថយន្តHiNO ពណ៌លឿង ពាក់ផ្លាកលេខ ភ្នំពេញ ៣A.២៨២១.។ ក្រោយពេលកើតហេតុ ប៉ូលីសជំនាញចរាចរណ៌ បានចុះទៅត្រួតពិនិត្យ និងវាស់វែង កន្លែងកើតហេតុ រួចបានកសាងឯកសារ និងយករថយន្ត.ម៉ូតូ ទៅកាន់ ការិយាល័យ ប៉ូលីសចរាចរណ៍ រាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមច្បាប់ ចំណែកសព បានប្រគល់ជូន ក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណីយ៍..៕
Sponsor