Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

បើករថយន្ត រវល់ជជែកគ្នា បុករបាំងថ្មចែកផ្លូវ

បើករថយន្ត រវល់ជជែកគ្នា បុករបាំងថ្មចែកផ្លូវ.។ រថយន្តNissan March ពណ៌ប្រផេះក្រម៉ៅ ពាក់ផ្លាកលេខ ភ្នំពេញ ២j.៤២០៥ បានបុករបាំងថ្ម ចែកផ្លូវ បាក់អស់...

បើករថយន្ត រវល់ជជែកគ្នា បុករបាំងថ្មចែកផ្លូវ.។ រថយន្តNissan March ពណ៌ប្រផេះក្រម៉ៅ ពាក់ផ្លាកលេខ ភ្នំពេញ ២j.៤២០៥ បានបុករបាំងថ្ម ចែកផ្លូវ បាក់អស់០១កង់ ករណីនេះកើតឡើងកាលពី វេលាម៉ោង១១.៣០នាទី យប់ថ្ងៃទី០៨វិច្ឆិការ២០១៥ លើផ្លូវកម្ពុជាក្រោម ជិតPizza Company ក្នុងសង្កាត់ ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ.។ តាមម្ចាស់រថយន្តបង្ករហេតុ បានអោយដឹងថា : គាត់បានបើករថយន្ត តាមផ្លូវកម្ពុជាក្រោម ពីទិសខាងកើត ទៅទិសខាងលិច ក្នុងល្បឿនលឿនមធ្យម តែដោយគាត់ធ្វេសប្រហែស រវល់ជជែកគ្នាភ្លេចខ្លួន ថាដល់របាំងថ្មចែកផ្លូវ ពេលក្រឡេកមកវិញ ជាន់ហ្រ្វាំងទាញចង្កូត គេចមិនទាន់ ក៍បុកជាមួយរបាំងថ្ម ចែកទ្រូងផ្លូវតែម្តង. នេះជាលើកទីមួយហើយ ដែលអ្នកបើកបរ និយាយទទួលស្គាល់ថា នេះគឺបណ្តាលមកពីគាត់ បើកបរខ្វះការប្រុងប្រយ័ត្ន ហើយនៅទទួលខុសត្រូវ ចំពោះទង្វើរបស់ខ្លួន.។ ក្រោយពេលកើតហេតុ ប៉ូលីសបានស្ទូចយករថយន្ត ទៅការិយាល័យចរាចរណ៍ក្រុង ដើម្បីអោយម្ចាស់រថយន្ត សងសម្បត្តិសាធារណ:របស់រដ្ឋ និងផាកពិន័យ តាមគោលការណ៍ច្បាប់កំណត់.៕
Sponsor