Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

អគ្គីភ័យលេបត្របាក់ អស់ផ្ទះ០៩ខ្នង នៅសង្កាត់ បឹងកេងកង២

អគ្គីភ័យលេបត្របាក់ អស់ផ្ទះ០៩ខ្នង នៅសង្កាត់ បឹងកេងកង២..។ ផ្ទះ០៩ខ្នងត្រូវបាន អគ្គីភ័យបំផ្លាញ ស្ទើរគ្មានសល់ កាលពីវេលាម៉ោង១.០០ រំលងអាធ្រាត ឆ្លងច...

អគ្គីភ័យលេបត្របាក់ អស់ផ្ទះ០៩ខ្នង នៅសង្កាត់ បឹងកេងកង២..។ ផ្ទះ០៩ខ្នងត្រូវបាន អគ្គីភ័យបំផ្លាញ ស្ទើរគ្មានសល់ កាលពីវេលាម៉ោង១.០០ រំលងអាធ្រាត ឆ្លងចូលថ្ងៃទី ២៥ វិច្ឆិការ ២០១៥ ស្ថិតនៅផ្លូវលេខ ២៨៨ ជាប់សាលាសង្កាត់ បឹងកេងកង២ ខណ្ឌចំការមន។ ប្រភពពីម្ចាស់ផ្ទះ ដែលរងគ្រោះព្រោះ អគ្គីភ័យ បានអោយដឹងថា : នៅវេលាកើតអគ្គីភ័យ គាត់បានសំរាន្ត លក់ពុំដឹងខ្លួនឡើយ តែពេលមានការភ្ញាក់ផ្អើល អគ្គីភ័យឆេះពេញបន្ទុកទៅហើយ ទើបនាំគ្នាជញ្ជូនឥវ៉ាន់ រត់ចេញទៅរកកន្លែងសុវត្ថិភាព. នៅម្តុំនេះមានផ្ទះខ្លះ ជាផ្ទះជួល ហើយក្នុងពេល កើតមានអគ្គីភ័យ ផ្ទះខ្លះពុំមានម្ចាស់ នៅមើលទេ.។ លំនៅដ្ឋានដែលត្រូវបាន អគ្គីភ័យបំផ្លាញ មានចំនួន០៩ខ្នង ដោយផ្ទះខ្លះឆេះទាំងស្រុង ផ្ទះខ្លះអាចនៅសល់ខ្លះៗ. ជាលទ្ធផលបឋម ផ្ទះ០៩ខ្នង ត្រូវរងការបំផ្លាញ. ម៉ូតូ០២គ្រឿង និងទ្រព្យសម្បត្តិផ្សេងៗ ក៍ត្រូវអគ្គីភ័យបំផ្លាញអស់ដែរ. នៅក្នុងកិច្ចអន្តរាគមន៍ ប្រើពេលជិតពីរម៉ោង អគ្គីភ័យ ត្រូវបានរលត់ទាំងស្រុង ដោយប្រើរថយន្ត ពន្លត់អគ្គីភ័យ ចំនួន១៥គ្រឿង ប្រើប្រាស់ទឹកអស់២០រថយន្ត តាមការសន្និដ្ឋាន ជំហានដំបូង ពីមន្ត្រីជំនាញ គេសង្ស័យថា. វាអាចមកពី ឆ្លងចរន្តអគ្គីសនី ដោយឡែកមន្ត្រីសមត្ថកិច្ច មូលដ្ឋាន បានអោយដឹងថា. លោកនឹងស្រាវជ្រាវ រកមូហេតុពិតប្រាកដ អំពីករណីនេះ..៕
Sponsor