Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

Camry បាឡែនបុកម៉ូតូSirius ស្លាប់ម្នាក់នៅនឹងកន្លែង

Camry បាឡែនបុកម៉ូតូSirius ស្លាប់ម្នាក់នៅនឹងកន្លែង.។ បុរសម្នាក់ស្លាប់បាត់បង់ជីវិត នៅនឹងកន្លែង នៅក្នុងករណី គ្រោះថ្នាក់ចរាចរណ៍មួយ លើផ្លូវជាតិលេ...

Camry បាឡែនបុកម៉ូតូSirius ស្លាប់ម្នាក់នៅនឹងកន្លែង.។ បុរសម្នាក់ស្លាប់បាត់បង់ជីវិត នៅនឹងកន្លែង នៅក្នុងករណី គ្រោះថ្នាក់ចរាចរណ៍មួយ លើផ្លូវជាតិលេខ៣ មុខអង្គភាព ង៧០ស្ថិតនៅក្នុងភូមិព្រៃព្រីងខាងត្បូង.សង្កាត់ចោមចៅ. ខណ្ឌពោធិសែនជ័យ. កាលពីវេលាម៉ោង៧.១០នាទី ថ្ងៃទី០១វិច្ឆិការ ២០១៥. រវាងម៉ូតSirius ពណ៌ខ្មៅលាយក្រហម ពាក់ផ្លាកលេខ ន.ប ១.០០៦១. ជាមួយរថយន្ត Camry បាឡែន ពណ៌សរ ពាក់ផ្លាកលេខ ភ្នំពេញ ២AE.១២០៣.។ បើប្រភពអ្នកឃើញហេតុការណ៍ បានអោយដឹងថា : គេបានឃើញ រថយន្ត និង ម៉ូតូ បើកបរលើផ្លូវជាតិលឹខ៣ បញ្រ្ចាស់ទិសគ្នា លុះមកដល់ មុខអង្គភាព ង៧០ ក៍បានបុកគ្នាចំពីមុខពេញទំហឹង បណ្តាលអោយអ្នក ជិះម៉ូតូបោកក្បាល ជាមួយកញ្ចក់រថយន្ត រួចផ្លោងកាត់ ពីលើរថយន្ត ធ្លាក់មកបោកនឹងថ្នល់ស្លាប់ភ្លាមៗ ចំណែកម្ចាស់រថយន្ត បានរត់គេចខ្លួនបាត់.។ អ្នកស្លាប់ឈ្មោះ អាន សុម៉ារឌី ភេទប្រុស អាយុ៣៤ឆ្នាំ នៅផ្ទះលេខ១៦៧E២ ផ្លូវលេខ៣៦ ភូមិ១១ សង្កាត់ផ្សាកណ្តាល ខណ្ឌដូនពេញ រាជធានីភ្នំពេញ.។ ក្រោយពេលកើតហេតុ មន្ត្រីប៉ូលីសបានចុះទៅ ត្រួតពិនិត្យ នៅកន្លែងគ្រោះថ្នាក់ និងរៀបចំវាស់វែង រួចហើយ បានប្រគល់សព ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ ចំណែករថយន្តនិងម៉ូតូ ត្រូវបានយកទៅ រក្សាទុកនៅ ការិយាល័យចរាចរណ៍ក្រុង ដើម្បីកោះហៅ ម្ចាស់រថយន្ត អោយចូលមកបំភ្លឺ និងដោះស្រាយតាមច្បាប់.៕
Sponsor