Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

Lexus បុករបាំងចែកផ្លូវ ព្រោះម្ចាស់ស្រវឹង

រាជធានីភ្នំពេញៈLexus បុករបាំងចែកផ្លូវ ព្រោះម្ចាស់ស្រវឹង..។ លើផ្លូវ២៧១ ជិតពេទ្យលោកសង្ឃ នៅវេលាម៉ោង ៩.២០នាទី ថ្ងៃទី២០ វិច្ឆិការ ២០១៥ រថយន្តLexu...

រាជធានីភ្នំពេញៈLexus បុករបាំងចែកផ្លូវ ព្រោះម្ចាស់ស្រវឹង..។ លើផ្លូវ២៧១ ជិតពេទ្យលោកសង្ឃ នៅវេលាម៉ោង ៩.២០នាទី ថ្ងៃទី២០ វិច្ឆិការ ២០១៥ រថយន្តLexus GX.៤៧០ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ២AG.០០៣៥ បានបុករបាំងថ្មចែកផ្លូវ អស់០៣ផ្ទាំង បណ្តាលអោយបែកកង់មុខ រត់បានប្រហែលជិត១០០ម៉ែត្រ ទៅមុខលែងរួច ក៍ឈប់នៅមុខមន្ទីរពេទ្យលោកសង្ឃ.។ តាមប្រភពពីអ្នកឃើញហេតុការណ៍ បានអោយដឹងថា : រថយន្តLexusនេះ បើកមកពីទិស ខាងត្បូងទៅជើង តែដោយម្ចាស់ស្រវឹង ក៍ជ្រុលរេចង្កូត ទៅបុករបាំងថ្មចែកផ្លូវ អស់០៣ផ្ទាំង តែពុំមានមនុស្ស រងរបួសទេ ខូចខាតតែរថយន្តប៉ុណ្ណោះ.។ ក្រោយពេលកើតហេតុ ប៉ូលីសបានមកស្ទូចយករថយន្ត ទៅកាន់ការិយាល័យ ប៉ូលីសចរាចរណ៍ក្រុង ដើម្បីអោយម្ចាស់សងសម្បត្តិរដ្ឋ និងផាកពិន័យ តាមច្បាប់កំណត់..៕
Sponsor