Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

ចតរថយន្តចូល ការ៉ាអូខេ ចេញមកវិញគេបុកចំគូថ

ចតរថយន្តចូល ការ៉ាអូខេ ចេញមកវិញគេបុកចំគូថ.។ កាលពីវេលាម៉ោង១២.៥០នាទី ឆ្លងចូលថ្ងៃទី១៤ ធ្នូរ ២០១៥ លើបណ្តោយផ្លូវ២៧១ ជិតមេហ្គាការ៉ាអូខេ មានគ្រោះថ្ន...

ចតរថយន្តចូល ការ៉ាអូខេ ចេញមកវិញគេបុកចំគូថ.។ កាលពីវេលាម៉ោង១២.៥០នាទី ឆ្លងចូលថ្ងៃទី១៤ ធ្នូរ ២០១៥ លើបណ្តោយផ្លូវ២៧១ ជិតមេហ្គាការ៉ាអូខេ មានគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត កាមរីឆ្លាម ពណ៍ខ្មៅ ផ្លាកលេខ ភ្នំពេញ ២អឹម.០០២១ ជាមួយម៉ូតូ សេ១២៥ ពណ៌ខ្មៅ ផ្លាកលេខ ១បេអ៊ុយ. ០៩៤៦ សេរីឆ្នាំ២០១៣ តែពុំមានមនុស្សរងរបួសទេ.។ តែអ្វីដែលធ្វើអោយ សមត្ថកិច្ចឈឺក្បាលនោះ គឺ ម្ចាស់រថយន្ត ចេញពីការ៉ាអូខេក៍ស្រវឹង ចំណែកម្ចាស់ម៉ូតូ ក៍ស្រវឹង ហើយការខូចខាតក៍តិចតួច ជជែកដោះស្រាយជាងមួយម៉ោង ក៍នៅមិនដាច់ស្រេច សមត្ថកិច្ចក៍សំរេចថា នាំយករថយន្តនិងម៉ូតូ ទៅទុកនៅ អធិការខណ្ឌ ក៍ស្រាប់តែម្ចាស់រថយន្ត ប្រកែកមិនព្រមទៅ ហើយសុំបញ្ចប់រឿងត្រឹមនេះ.។ ហួសចិត្តនិងម្ចាស់រថយន្ត គាត់សុំកុំអោយថតគាត់ ដោយគាត់ថា តែយកទៅខណ្ឌ ហើយថតរូបគាត់ទៀត គាត់ខ្លាចប្រពន្ធដឹង យើងយល់ព្រម ព្រោះគិតថា គាត់នៅខ្លាចប្រពន្ធ ចុងក្រោយគឺបញ្ចប់រឿង ដោយពុំមាន សំណងអ្វីទាំងអស់...៕
Sponsor