Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

តើជាកម្មពៀរមែនទេ រឺជាគ្រោះកម្ម សំរាប់បុរសនេះ

តើជាកម្មពៀរមែនទេ រឺជាគ្រោះកម្ម សំរាប់បុរសនេះ.។ កាលពីម៉ោង៨.៤០នាទីយប់ ថ្ងៃទី១៦ ធ្នូរ ២០១៥ មានគ្រោះថ្នាក់ចរាចរណ៌មួយ បានកើតឡើង ភូមិជម្ពូវ័ន ខណ្ឌ...

តើជាកម្មពៀរមែនទេ រឺជាគ្រោះកម្ម សំរាប់បុរសនេះ.។ កាលពីម៉ោង៨.៤០នាទីយប់ ថ្ងៃទី១៦ ធ្នូរ ២០១៥ មានគ្រោះថ្នាក់ចរាចរណ៌មួយ បានកើតឡើង ភូមិជម្ពូវ័ន ខណ្ឌពោធិសែនជ័យ រវាងរថយន្ត កុងតេន័រ ពណ៌ខៀវ ផ្លាកលេខ ភ្នំពេញ ៣បេ. ៤១៥៦ ជាមួយម៉ូតូស្មាស់វី ពណ៌ខ្មៅ ផ្លាកលេខ កំពត ១ជី.០១៣០ បណ្តាលអោយរបួសធ្ងន់០១នាក់ របួសស្រាល០១នាក់. ប៉ុន្តែអ្វីដែលបង្ករ អោយមានការ ភ្ញាក់ផ្អើលនោះគឺ គេឃើញមានស្បោងខៀវមួយ ដែលក្នុងនោះ មានសពក្មេងអាយុប្រហែល៣ខែ..។ ដោយមានការសង្ស័យ យើងបានតាមសើុបសួរ រកពត៌មានអំពីករណីនេះ. ផ្អែកតាមការរៀបរាប់ របស់យុវជនម្នាក់ បានអោយដឹងថា : គេឈ្មោះ ម៉េង ហុង អាយុ ១៩ឆ្នាំ ជាបុគ្គលិកនៅក្លិបកំសាន្តមួយ ក្នុងរយ:ពេលនេះ គេបានទាក់ទងស្រឡាញ់គ្នា ជាមួយនារីម្នាក់ ធ្វើការជាមួយគ្នា. រួមរស់នៅជាមួយគ្នា រហូតមានកូន ដោយខ្លាចខ្មាស់គេ ក៍នាំគ្នាទៅរកពេទ្យ ដើម្បីរំលូតចោល. ហើយពេទ្យបានអោយថ្នាំមកលេប. លុះលេបថ្នាំរំលូតរួច ក៍បានសំរេចតាមបំណង.។ ក្រោយពេលធ្វើបានសំរេច យុវជន ម៉េង ហុង មានបំណង យកសពក្មេងនេះ ទៅកប់នៅទីឆ្ងាយ ដោយមានមិត្តរួមការងារ ជួយជូនដំណើរ លុះមកដល់មុខ រោងចក្រប៊ឺរី ក៍ជួបនិងគ្រោះថ្នាក់ ចរាចរណ៍តែម្តង.។ ក្រោយពេលកើតហេតុ ប៉ូលីសបានយករថយន្ត និងម៉ូតូ អ្នកបើកបររថយន្ត ទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ក្រុង ដើម្បីដោះស្រាយ..៕
Sponsor