Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

ការជួបជុំជាមួយ អឹម៥ និងក្រុមការងារ វិទ្យុមហាជន

ការជួបជុំជាមួយ អឹម៥ និងក្រុមការងារ វិទ្យុមហាជន.។ ដើម្បីរិតចំណងសាមគ្គី និង ផ្តល់នូវភាពជិតស្និទ ជាមួយអ្នកគាំទ្រ ដែលបានផ្តល់ នូវរាល់ពត៌មាន រឿងរ...

ការជួបជុំជាមួយ អឹម៥ និងក្រុមការងារ វិទ្យុមហាជន.។ ដើម្បីរិតចំណងសាមគ្គី និង ផ្តល់នូវភាពជិតស្និទ ជាមួយអ្នកគាំទ្រ ដែលបានផ្តល់ នូវរាល់ពត៌មាន រឿងរ៉ាវ ហេតុការណ៍នានា មកកាន់វិទ្យុមហាជន នៅថ្ងៃទី ២៦ ធ្នូរ ២០១៥ នៅភោជនីយដ្ឋាន ទន្លេបាសាក់២ តំណាងអោយអគ្គនាយក វិទ្យុមហាជន បានរៀបចំការជួប សំណេះសំណាល ជាមួយអ្នកគាំទ្រ ដែលមានលេខសំគាល់ អឹម៥.។ ក្នុងឱកាសនោះ តំណាងវិទ្យុមហាជន បានសំដែង នូវការគោរព និងថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះបងប្អូនទាំងអស់ ដែលបានចំណាយ ទាំងពេលវេលា ប្រាក់កាស កម្លាំងកាយចិត្ត រួមជាមួយ វិទ្យុមហាជន ក្នុងវត្ថុបំណងគឺ បំរើមហាជន ដើម្បីមហាជន ដោយមិនប្រកាន់និន្នាការ និងមិនបំរើ និន្នាការនយោបាយ ប្រកាន់យកនូវធម៌សុច្ចរិត និងភាពស្មោះត្រង់..។ ក្នុងនាមក្រុមការងារ នៃវិទ្យុមហាជន អេស.អឹម ៩៥.៣០ មេហ្គាហឺត្ស យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំ ថា : បងប្អូនមហាជន នឹងបន្តរនូវការគាំទ្រ ហើយវិទ្យុមហាជន និងឆ្លើយតបទៅនិងការគាំទ្រនេះ ដោយជាបន្តរនិងខិតខំ ពង្រីកតំបន់ផ្សព្វផ្សាយ ទៅតាមដំណាក់កាល តាមផែនការដែលបានគ្រោងទុក.។ សូមប្រសិទ្ធិពរជ័យ សិរីមង្គល វិបុលសុខ កើតមានដល់ បងប្អូនមហាជនទាំងអស់ គ្រប់រូប គ្រប់គ្រួសារ និង ជួបតែពុទ្ធពរទាំងបួនប្រការ គឺ អាយុ. វណ្ណ: សុខ: ពល: កុំបីអាក់ខានឡើយ...៕
Sponsor