Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

ប្រញ៉ាប់ទៅគ្រឹស្មាស់ ព្រលះកង់បី របួស០៣នាក់

ប្រញ៉ាប់ទៅគ្រឹស្មាស់ ព្រលះកង់បី របួស០៣នាក់.។ នៅលើផ្លូវទេពផន សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក កាលពីវេលាម៉ោង៩.៤៥នាទី ថ្ងៃទី ២៥ ធ្នូរ ២០១៥ ខាងកើតការ...

ប្រញ៉ាប់ទៅគ្រឹស្មាស់ ព្រលះកង់បី របួស០៣នាក់.។ នៅលើផ្លូវទេពផន សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក កាលពីវេលាម៉ោង៩.៤៥នាទី ថ្ងៃទី ២៥ ធ្នូរ ២០១៥ ខាងកើតការ៉ាអូខេ នគរសំរឹទ្ធ ប្រហែល១០០ម៉ែត្រ មានករណីគ្រោះថ្នាក់ ចរាចរណ៍មួយ ដែលបង្ករឡើង ដោយរថយន្ត Vigo បើកលឿនទៅប៉ះរថយន្ត Ranger Rover ហើយហួសទៅបុកម៉ូតូកង់បី បណ្តាលអោយ មានអ្នករងរបួស០៣នាក់.។ តាមប្រភពនៅកន្លែងកើតហេតុ បានអោយដឹងថា : គេបានឃើញរថយន្ត Vigo បើកបរលើបណ្តោយផ្លូវ ទេពផន ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន លុះមកដល់ កន្លែងកើតហេតុ ក៍បានប៉ះជាមួយរថយន្ត RangerRover តែអ្នកបើកបរ បានបួងចង្កូតគេច ក៍ជ្រុលទៅបុក ម៉ូតូកង់បី ដែលបើកមកក្នុងទិសបញ្រ្ចាស់គ្នា ចំពីមុខ បណ្តាលអោយ ម្ចាស់កង់បី រងរបួសបាក់ភ្លៅខាងឆ្វេង និងក្មេង០២នាក់ ដែលជិះលើម៉ូតូកង់បី របួសបាក់កដៃ ០១នាក់.របួសពកក្បាល០១នាក់..។ រថយន្តបង្ករម៉ាកVigo ពណ៌ទឹកប្រាក់ ផ្លាកលេខ ភ្នំពេញ ២Z. ៣៥១៥. ម៉ូតូកង់បី ម៉ាកPlus ពណ៌ក្រហម ផ្លាកលេខ ភ្នំពេញ ១AL. ៧៥០៩. ចំណែករថយន្ត RangerRover ខូចខាតតិចតួច ក៍បានបើកចេញទៅ ព្រោះមិនចង់មានបញ្ហាវែងឆ្ងាយ.។ ក្រោយពេលកើតហេតុ ប៉ូលីសបានបញ្ជូនអ្នករបួស ទៅកាន់មន្ទីរពេទ្យ ចំណែករថយន្តនិងម៉ូតូ បានយកទៅ រក្សទុកនៅអធិការ នគរបាលខណ្ឌទួលគោក ដើម្បីដោះស្រាយ.៕
Sponsor