Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

ជិះម៉ូតូលឿនដូចហោះ បុករបាំងចែកផ្លូវ បាក់អស់០៧ ផ្ទាំង

ជិះម៉ូតូលឿនដូចហោះ បុករបាំងចែកផ្លូវ បាក់អស់០៧ ផ្ទាំង..។ នៅវេលាម៉ោង២.៤៥នាទី រំលងអាធ្រាត ឆ្លងចូលថ្ងៃទិ ១៤ ធ្នូរ ២០១៥ នៅមុខក្រុមហ៊ុនសែលកាត លើផ្ល...

ជិះម៉ូតូលឿនដូចហោះ បុករបាំងចែកផ្លូវ បាក់អស់០៧ ផ្ទាំង..។ នៅវេលាម៉ោង២.៤៥នាទី រំលងអាធ្រាត ឆ្លងចូលថ្ងៃទិ ១៤ ធ្នូរ ២០១៥ នៅមុខក្រុមហ៊ុនសែលកាត លើផ្លូវព្រះសីហនុ មានគ្រោះថ្នាក់ ចរាចរណ៍មួយ ដែលបង្ករឡើង ដោយម៉ូតូ០១គ្រឿង ជិះគ្មា០២នាក់ បណ្តាលអោយមាន ម្នាក់របួសធ្ងន់ ម្នាក់ទៀតរបួសស្រាល..។ តាមប្រភពអ្នកឃើញហេតុការណ៍ បានអោយដឹងថា : នៅវេលាខាងលើ គេបានឃើញម៉ូតូមួយគ្រឿងនេះ បើកមកពីទិសខាងកើត ក្នុងល្បឿនដូចម៉ូតូប្រណាំង លុះមកដល់ចុងសួនច្បារ ក៍ជ្រុលប៉ះចិញ្ចើមថ្នល់ ហើយហួសទៅបុក របាំងដែកចែកផ្លូវ បាក់អស់០៧ផ្ទាំង បណ្តាលអោយអ្នកបើកនិងអ្នកជិះពីក្រោយ បុើងចេញ ពីកន្លែងកើតហេតុ ជាង១០ម៉ែត្រ ធ្វើអោយអ្នកបើកម៉ូតូ របួសធ្ងន់ ចំណែកម្នាក់ទៀត របួសស្រាល. ម៉ូតូបង្ករម៉ាក ហុងដាកាហ្វេ អត់ផ្លាកលេខ..។ ក្រោយពេលកើតហេតុ អ្នករបួសត្រូវរថយន្ត សង្រ្គោះរបស់គ្លីនីចឯកជន មកដឹកយកទៅសង្រ្គោះ ចំណែកអ្នករបួសធ្ងន់ បញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យ កាលម៉ែត្រ. ប៉ូលីសបានធ្វើកំណត់ហេតុ និងយកម៉ូតូបង្ករ ទៅរក្សាទុកនៅ ការិយាល័យប៉ូលីស ចរាចរណ៍ក្រុង ដើម្បីចាត់វិធានការណ៍ តាមផ្លូវច្បាប់..៕
Sponsor