Page Nav

HIDE

Grid

GRID_STYLE
TRUE

Classic Header

{fbt_classic_header}

Top Ad

ទាន់ហេតុការណ៍

latest

មច្ឆាជាតិ និងឈានទៅរកភាពវិនាស ក្រោមស្នាដៃ របស់មន្រ្តីជលផល

មច្ឆាជាតិ និងឈានទៅរកភាពវិនាស ក្រោមស្នាដៃ របស់មន្រ្តីជលផល..។ ជាទូទៅ អ្នកណាក៍បានដឹងថា បឹងទន្លេសាប ជាបឹងដែលសំបូរត្រីទឹកសាបជាងគេ នៅតំបន់អាសុីអគ្...

មច្ឆាជាតិ និងឈានទៅរកភាពវិនាស ក្រោមស្នាដៃ របស់មន្រ្តីជលផល..។ ជាទូទៅ អ្នកណាក៍បានដឹងថា បឹងទន្លេសាប ជាបឹងដែលសំបូរត្រីទឹកសាបជាងគេ នៅតំបន់អាសុីអគ្នេយ៍ ហើយបឹងទន្លេសាប ក៍ជាផ្នែកមួយ ដ៍សំខាន់ ក្នុងការផ្គត់ផ្គង់ នូវផលត្រីទឹកសាប សំរាប់តំរូវការ របស់មហាជន ក្នុងប្រទេស និង នាំចេញទៅក្រៅប្រទេស.។ ប៉ុន្តែ.. ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ មហាជនកម្ពុជា ស្ទើរតែគ្មានបានទទួលផលត្រី ពីបឹងដ៍ល្បីល្បាញនេះទេ ក្នុងគ្រួសារនិមួយៗ ដែលធ្លាប់តែមាន ប្រហុក ផ្អក ត្រីងៀត ត្រីឆ្អើរ នៅក្នុងផ្ទះ ឥឡូវរកតែហូបប្រចាំថ្ងៃ ស្ទើរតែពុំបានផង. ផ្ទុយទៅវិញ បែរជាប្រទេសមួយ ដែលស្ទើរតែគ្មានត្រី គេបែរជាមានលទ្ធភាព នាំចូលត្រីមួយថ្ងៃៗ រាប់សិបតោន មកប្រទេសកម្ពុជាទៅវិញ.។ វាជារឿងដែលគួរអោយសោកស្តាយ នៅពេលដែលមាន មន្រ្តីមួយចំនួនអះអាងថា : ផលត្រីថយចុះ ដោយសារកត្តាធម្មជាតិទៅវិញ. បើតាមប្រភពពី ប្រជានេសាទ នៅតំបន់បឹងទន្លេសាប បាននិយាយថា : បើសិនជាមកពីកត្តាធម្មជាតិ នោះផលត្រី មិនបាត់បង់លឿនដូច្នេះទេ ផ្ទុយទៅវិញ ផលត្រីដែលបាត់បង់ លឿនបែបនេះ គឺដោយសារតែមាន ពួកមន្រ្តីខាងជលផល មួយចំនួន បានឃុបឃិត ទទួលផលប្រយោជន៍ ពីពួកអន្តោប្រវេសន៍ វៀតណាម អោយប្រើប្រាស់នូវ ឧបករណ៍ខុសច្បាប់ ធ្វើការនេសាទ ដោយមិនខ្វល់ថា ជារដូវបិទ រឺ រដូវបើក ការនេសាទឡើយ..។ ឧបករណ៍ខុសច្បាប់ទាំងនោះ មានឧបករណ៍ខ្លះ បានដាក់ចរន្តអគ្គីសនី ដើម្បីឆក់យកត្រី ទាំងតូចធំ បណ្តាលអោយ ប៉ះពាល់ដល់ ធនធានមច្ឆាជាតិ. ដោយឡែក ប្រជានេសាទ ដែលរកទទួលទាន ជាលក្ខណ:គ្រួសារ ត្រូវរងការគំរាមកំហែង ពីពួកមន្រ្តីជលផល និងការបំផ្លាញពីការ អូសអួន យុាំងកាវធំៗ របស់ពួកអ្នកនេសាទវៀតណាម បានធ្វើអោយប្រជានេសាទ ជួបការលំបាក ក្នុងការប្រកបរបរ ចិញ្ចឹមជីវិត.។ យើងសូមអោយ លោករដ្ឋមន្រ្តីក្រសួងកសិកម្ម ក៍ដូចជា លោក អេង ជាសាន មេត្តាជួយមើលកូនចៅ របស់អស់លោកផង បើដូចរាល់ថ្ងៃនេះ វាដូចជាលំបាកពេកហើយ សុំកុំទៅចាប់តែអាតូចតាច ហើយថតដាក់ទូរទស្សន៍ កុំចាប់ស្វាអារ.ក ហើយថាជាស្នាដៃល្អ. ហើយគួរដុសក្អែល ពួកមន្រ្តីខិលខូច អោយបានល្អផង. ហើយរឿងនេះ អ្នកណាក៍គេដឹងដែរ. តែប្រហែលជានៅតែ លោករដ្ឋមន្រ្តី និង លោក អេង ជាសាន ទេ ដែលមិនទាន់ដឹង.. សង្ឃឹមថា និងការកំណែទម្រង់បានល្អ ដើម្បីផលប្រយោជន៍ជាតិ និងកិត្តិយស របស់អស់លោក...៕ ដោយគោរព...
Sponsor